ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាពហុជំនាញ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង កញ្ញា រ៉ូលីន ត្រូវបានមិត្តរួមអាជីពសិល្បៈ បានរៀបចំរឿងយ៉ាងពិសេសមួយសម្រាប់តារារូបនេះ នៅក្នុងថ្ងៃកំណើត ដែលបានធ្វើឲ្យលោកមានក្ដីរំភើបចិត្តជាខ្លាំង។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ តារាដែលមានសម្ដីពូកែកំប្លុកកំប្លែងមិនចេះរីងស្ងួត កញ្ញា រ៉ូលីន ត្រូវបានមិត្តរួមអាជីពសិល្បៈដូចជា លោក សុគន្ធ ថេរ៉ាយុ លោក Sool Cool លោក ករុណា ពេជ្រ និងជាពិសេសដៃគូសិល្បៈដ៏ជិតស្និទ្ធ គឺអ្នកនាង កាតុ បានរៀបចំកម្មវិធីSurprise ខួបកំណើតឲ្យតារារូបនេះ ដែលធ្វើឲ្យរូបលោកមានក្ដីរំភើបចិត្តជាខ្លាំងផងដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់ឆ្នាំនេះទស្សនិកជនជាច្រើន សង្កេតឃើញថា កញ្ញា រ៉ូលីន លោកទទួលបានការ Surprise ខួបកំណើតយ៉ាងច្រើនពីមិត្តភក្ដិជិតស្និទ្ធរបស់លោក និងជាពិសេសពីមិត្តរួមអាជីព ដែលជាតារាល្បីៗជាច្រើនផងដែរ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

រ៉ូលីន និងកាតុ
រ៉ូលីន និងករុណា ពេជ្រ
រ៉ូលីន និងមិត្តសិល្បៈ
រ៉ូលីន និងមិត្តសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន