អង់គ្លេស៖ អ្នកចាំទីចំណូលថ្មីរបស់ក្រុម Liverpool កីឡាករ Alisson បានបង្ហើបថា ខ្សែប្រយុទ្ធ Mohamed Salah គឺជាអ្នកដែលធ្វើឲ្យលោកសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Anfield។

អ្នកចាំទីវ័យ២៥ឆ្នាំរូបនេះបានសម្រេចចុះកុងត្រាក្នុងរយៈពេល៦ឆ្នាំជាមួយក្រុម Liverpool កាលពីម្សិលមិញនេះ ដោយរូបគេមានតម្លៃខ្លួនជាង៨៥លានដុល្លារអាមេរិក។ 

កីឡាករ Alisson

ក្រោយពីបានចុះកុងត្រារួច កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្តល់បទសម្ភាសដល់ក្លិប ដោយរូបគេបាននិយាយថា លោកពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលបានមកចូលរួមក្លិបមានប្រវត្តិសាស្ត្រដ៏រុងរឿងដូច Liverpool។

យ៉ាងណាមិញ Alisson បានបង្ហើបថាអតីតមិត្តរូមក្រុមនៅ Roma កីឡាករ Salah គឺជាផ្នែកដ៏ធំមួយដែលរូបគេសម្រេចចិត្តមកលេងនៅទឹកដី Anfield។

កីឡាករជម្រើសជាតិប្រេស៊ីលនេះបន្តថា Salah បានទាក់ទងទៅគេពេលដែលការប្រកួតរវាងក្រុម Liverpool និង Roma បានបញ្ចប់ ហើយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនោះទទូចសុំឲ្យរូបគេមកលេងនៅ Anfield មក លុះពេលព្រឹត្តិការណ៍ World Cup បានបញ្ចប់ ក្រុម Liverpool ជាក្លិបមុនដំបូងគេដែលទាក់ទងចូលមកចែចូវលោក ដូច្នេះ លោកក៏យល់ព្រមភ្លាមៗទាំងមិនពិចារណាយូរ។ 

កីឡាករ Alisson និង Salah

គួរឲ្យដឹងថា Alisson បានបំបែកកំណត់ត្រាដោយក្លាយទៅជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពបាល់ទាត់ ដោយបំបាក់កំណត់ត្រាតម្លៃខ្លួន៤៥លានដុល្លារអាមេរិករដែលក្រុម Manchester City ចំណាយទៅលើកីឡាករ Ederson កាលពីរដូវកាលមុន៕

កីឡាករ Alisson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]