Basse Andersen បានទទួលភាពល្បីល្បាញ ទូទាំងប្រទេស ណកវេ (Norway) ក្រោយពី អ្នករួមការងារជាមួយគាត់ បង្ហោះវីដេអូ ដែលពួកគេ បានថតនូវសកម្មភាព រប៉ិលរប៉ូច របស់ពួកគេ ក្នុងការបន្លាចគាត់ឲ្យភ្ញាក់ និងភ័យខ្លាច ហើយគាត់ថែមទាំងទទួលបាន ងារថាជាអ្នកដែលងាយ ភ័យខ្លាចជាងគេបំផុតក្នុងលោក ទៀតផង។

លោក Basse គឺជាបុគ្គលិកធ្វើការងារធម្មតា ក្នុងក្រុមហ៊ុនមួយឈ្មោះ Oestereng & Benestad នៅក្រុង Arendal។ ក្រោយពីមិត្តរួមការងារនៅទីនោះ ដឹងថាគាត់ឆាប់ភ័យខ្លាច ព្រមទាំងបញ្ចេញប្រតិកម្មគួរឲ្យអស់សំណើចបែបនេះ ពួកគេក៏ចាប់ផ្តើម បន្លាចគាត់ជាបន្តបន្ទាប់ រហូតថតជាវីដេអូ យកទៅបង្ហោះក្នុងយូធូប (Youtube) ថែមទៀតផង។ ហើយវីដេអូមួយ ដែលល្បីបំផុតនោះ ក៏ត្រូវបានទទួលរង្វាន់ ជាវីដេអូ ភ្ញាក់ ល្អបំផុត ផងដែរ (Best Startling Video Award) តែជឿឬមិនជឿ ខ្លួនគាត់ក៏ចូលចិត្តត្រូវគេបន្លាចបែបនេះដែរ ព្រោះបានសើចសប្បាយម្យ៉ាងដែរ។

បើចង់ដឹងថា គាត់ឆាប់ភ្ញាក់ និង ឆាប់ភ័យខ្លាចយ៉ាងណានោះ សូមប្រិយមិត្តទស្សនានូវវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]