បរទេស៖ ក្លិប​ Ajax Amsterdamsche បាន​ធ្វើការឆ្លើយតបទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona កាលពីយប់មិញនេះ​ថា ពួកគេនឹង​មិន​លក់ខ្សែ​ការពារ Matthijs de Ligt និង ខ្សែ​បម្រើ Frenkie de Jong ឲ្យនោះឡើយទោះ​បីជាក្លិបយក្សនៅអេស្ប៉ាញមួយនោះឲ្យ​តម្លៃ​ថ្លៃប៉ុណ្ណាក៏​ដោយ។

ក្លិប​ Ajax Amsterdamsche

គ្រូបង្វឹកលោក Erik ten Hag បាន​និយាយ​ថា៖ «យើង​នឹង​មិន​លក់ Frenkie នៅក្នុង​រដូវ​កាល​ដោះ​ដូរកីឡាករ​លើក​នេះនោះទេ ចំណែកឯ Matthijs ក៏​ដូចគ្នាដែរ។ ទោះបីជាក្លិប Barcelona ​ចាប់​អារម្មណ៍នឹងបាន​ទាក់ទងមកយើងក្តី។ ពីព្រោះថាយើងកំពុងតែជួបបញ្ហាកីឡាករផងដែរ នៅក្នុង​ពេលនេះគឺយើងចង់​រក្សា​​កីឡាករ​ល្អរបស់យើងទុកសិនដើម្បីឲ្យពួកគេបាននៅជួយក្រុមមួយរយះទៀតសិន។ បើទោះជា​គេចង់បានយ៉ាង​ណាក្តី ក៏កីឡាករ​ទាំង​ពីរ​ខាង​លើ គឺ​ជា​កីឡាករ​ដែល​ក្លិប​ចាំបាច់ត្រូវ​រក្សាពួកគេទុក​រហូតដល់បញ្ចប់រដូវកាលក្រោយនេះសិន»។

គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនោះបន្តថា៖ «Frenkie de Jong, Donny van de Beek និង Matthijs de Ligt គឺមិនត្រូវបានក្លិបលក់ពួកគេចេញនោះ​ឡើយ នៅក្នុង​រដូវ​កាល​ដោះ​ដូរ​កីឡាករលើក​នេះ ទោះ​ជា​មាន​ក្លិបជាច្រើនឲ្យតម្លៃថ្លៃប៉ុនណាក៏​។ ពួក​គេ​នឹងត្រូវចូលរួមជាយើងយ៉ាងហោចណាស់ក៏ ៤០ ប្រកួតទៀតសម្រាប់​រដូវ​កាល ២០១៨-១៩ នេះសិនទើបយើងនិងពិចារណាម្តងទៀត»។

Matthijs de Ligt
Frenkie de Jong

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​បម្រើ​ Frenkie de Jong បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នៅក្នុងក្លិបហ៉ូឡង់មួួយនេះ។ កីឡាករ​វ័យ ២១ ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនឲ្យក្លិប​សរុប ២៦ ដង​​កាល​ពី​រដូវ​កាល​មុន។

ចំណែក​ខ្សែ​ការពារ Matthijs de Ligt វិញក៏​បាន​បង្ហាញ​ទម្រង់​លេងយ៉ាង​ល្អមិន​ធម្មតា​ដែរឲ្យ​ក្លិប​។ ទោះ​បីជាគេ​មាន​វ័យ​ក្មេង​ទើប ១៨ ឆ្នាំក៏ពិតមែនហើយកាល​ពី​រដូវ​កាល​មុននេះកីឡាករ​រូបនេះបង្ហាញខ្លួនបាន ៣៧ ប្រកួតហើយ​ស៊ុត​បញ្ចូលទីបាន​ ៣ គ្រាប់ឲ្យក្លិបផងដែរ៕

ក្លិប FC Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]