អាហ្វ្រិកខាងត្បូង៖ អស់ពេលជាយូរណាស់មកហើយដែលគេសន្មត់ថា តោ​ ស មានតែនៅតំបន់ធីមបាវ៉ាទីប៉ុណ្ណោះក្នុងពិភពលោក ដោយតោសដំបូងបំផុតត្រូវបានប្រទះឃើញនៅទីនេះក្នុងឆ្នាំ ១៩៣៨ ប៉ុន្តែរហូតដល់ទសវត្សរ៍ឆ្នាំ ១៩៧០ ទើបស្តេចសត្វព្រៃរោមសស្គុសទាំងនេះ ទទួលការចាប់អារម្មណ៍ពីមហាជន។

បច្ចុប្បន្ន សត្វក្នុងសណ្តានឆ្មានេះមានតែ ៣ ក្បាលប៉ុណ្ណោះនៅតំបន់ ធីមបាវ៉ាទី និងច្រើនក្បាលទៀតនៅតាមសួនសត្វទូទាំងពិភពលោក។  

តោសពេញវ័យ

តើតោសមានលក្ខណៈដូចម្តេចខ្លះ?

ជាធម្មតា សត្វតោមានរោមពណ៌មាសលាយត្នោត។ ទោះយ៉ាងណា ក្នុងករណីតោសនេះរោមគ្រប់កន្លុកកន្លៀតរបស់វាមានពណ៌ស ឬ ពណ៌មាសលាយត្នោតរាងស្លេកខ្លាំង។ ពណ៌រោមរបស់វាអាចនៅចន្លោះពីទង់ដែងទៅស្ទើរ ស ក្បុស។ ពណ៌នេះកើតពីកត្តាតំណពូជពីមេបា ប៉ុន្តែហ្សែនមានលក្ខណៈចុះខ្សោយ ដែលតោពណ៌ក្រហមព្រឿងៗកើតចេញពីមេបាពណ៌ដូចគ្នានេះ មានអត្រាខ្ពស់ជាងតោពណ៌ស ដែលកើតចេញពីមេបាពណ៌ស។ ស្រដៀងគ្នានេះដែរ ការបង្កាត់ពូជតោស ក៏នៅតែអាចចេញជាកូនពណ៌មាសលាយត្នោតដដែល។  

កូនតោស

តោសម្បុរស ទល់នឹង តោផឿក

ភាពផឿក គឺជាការបាត់បង់សមត្ថភាពក្នុងការបណ្តុះសារធាតុមេឡានីន ដែលធ្វើឱ្យពណ៌ស្បែកឡើងខ្មៅស្រអាប់ ហើយតោស មិនមែនជា តោផឿក ដូចដែលមនុស្សជាច្រើនហៅច្រឡំនោះទេ។ តោទាំងនេះមានពណ៌ភ្នែកធម្មតាដូចជា ខៀវប្រផេះ ក្រហមព្រឿងៗ បៃតងប្រផេះ ឬពណ៌មាស។ ទោះយ៉ាងណា តោសម្បុរស គឺបណ្តាលមកពីការថយចុះនៃជាតិពណ៌ចម្រុះ ដែលមិនមែនត្រឹមតែជាតិមេឡានីននោះឡើយ។ លក្ខណៈនេះកើតមកពីការបំបែកហ្សែនកម្រិតស្រាល នៃអង់ស៊ីមដែលរ៉ាប់រងខាងផលិតជាតិពណ៌របស់ស្បែក រីឯការបំបែកហ្សែនកម្រិតធ្ងន់ក្នុងអង់ស៊ីម នឹងបង្កឱ្យទៅជាលក្ខណៈផឿក។  ថ្វីបើភាពផឿកពិតជាមានក្នុងពូជតោមែន ប៉ុន្តែវាមិនដូចគ្នានោះទេ។  

តោស និង តោធម្មតា

ជម្រកធម្មជាតិ

តោសរាប់រយក្បាលត្រូវបានបង្កាត់ពូជទូទាំងពិភពលោក ដែលភាគច្រើនជាតោជាប់ទ្រុង។ គេច្រើនតែចាត់ទុកតំបន់ ធីមបាវ៉ាទី ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាទឹកដីកំណើតនៃតោសនេះ។ ជាអកុសល ការប្រមាញ់តោសដើម្បីដណ្តើមពាន បានសម្លាប់ពួកវាយ៉ាងរង្គាល ប៉ុន្តែតាំងពីឆ្នាំ ២០០៦ ចំនួនតោសបានកើនឡើងជាលំដាប់។ មិនខុសពីតោឯទៀតដែរ ជាធម្មតា គេឃើញតោសនៅវាលព្រៃស្មៅ និងប្រមាញ់ចំណីដូចតោផ្សេងអីចឹង។  

មេតោស និង កូនតោស

វប្បធម៌ដ៏ពេញនិយម និង ស្ថានភាពអភិរក្ស

តោសត្រូវបានគោរពដោយពួកកុលសម្ព័ន្ធក្នុងតំបន់ ធីមបាវ៉ាទី។ កុលសម្ព័ន្ធនេះចាត់ទុកតោសជា សត្វទេព ដែលបង្ហាញថាវត្តមានរបស់វានេះ ត្រូវបានគេដឹងតាំងពីយូរយារណាស់មកហើយ គឺមុនការរកឃើញនៅឆ្នាំ ១៩៣៨ ទៅទៀត។ សត្វជើងបួននេះក៏ជាផ្ទាំងទស្សនីយភាពដ៏ល្បីផងដែរ នៅតាមសួនសត្វ និងរោងសៀកទូទាំងសាកលលោក។ ដោយសារតែភាពកម្ររបស់វា តោសជាច្រើនក្បាលត្រូវបានបញ្ជូនទៅបង្កាត់ពូជក្នុងទ្រូង និងចុះបញ្ជីក្នុងរោងសៀក។ យ៉ាងណាមិញ គេមិនឃើញតោសពេញវ័យ ក្នុងជម្រកធម្មជាតិតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ដែលនាំឱ្យមានការផ្តើមគំនិតលែងតោសក្នុងជម្រកធម្មជាតិ។ ការផ្តើមគំនិតនេះត្រូវបានជម្រុញដោយ អង្គការការពារតោសក្នុងសាកលលោក (WLT) ហើយចាប់ពីឆ្នាំ ២០០៤ អង្គការនេះសម្រេចបានសមិទ្ធផលធំៗជាច្រើន។ តោសត្រូវបានចុះក្នុងបញ្ជី “ងាយរងគ្រោះ” ដោយសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)៕  

តោសក្នុងរោងសៀក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]