ភ្នំពេញ៖ ពិធីករ លោក សុខ សេរីវឌ្ឍនា នាពេលមួយរយៈចុងក្រោយនេះ ហាក់ស្ងាត់បាត់មុខពីឆាកប្រគុំតន្ត្រីនានាក៏ពិតមែន តែជីវិតឯកជនរបស់លោក នៅតែមានភាពឡូយឆាយ និងសម្បូរបែប មិនចាញ់តារាផ្សេងៗនោះទេ។

ជាក់ស្ដែង នៅក្នុងពេលស្ងប់ស្ងាត់ពីការងារសិល្បៈនេះដែរ ពិធីកររូបសង្ហា លោក សុខ សេរីវឌ្ឍនា ត្រូវបានគេសង្កេតឃើញថា រូបលោកឧស្សាហ៍ចេញទៅដើរកម្សាន្ត និងសម្រាកលំហែកាយ ជាមួយនឹងការធ្វើដំណើរកម្សាន្ត ទៅឯក្រៅប្រទេសជាច្រើន យ៉ាងសប្បាយរីករាយ ដោយគ្មានខ្វាយខ្វល់អ្វីនោះឡើយ។

យ៉ាងណាមិញ បើទោះបីជាការងារសិល្បៈរបស់ តារាប្រុសរូបនេះ មិនមានការមមាញឹកដូចកាលពីមុនក៏ពិតមែន តែរូបលោកនៅតែប្រើជីវីតយ៉ាងសប្បាយរីករាយរបស់លោកដូចដើមដដែល៕ 

សូមទស្សនារូបភាពខាងក្រោម៖

សុខ សេរីវឌ្ឍនា
សុខ សេរីវឌ្ឍនា
សុខ សេរីវឌ្ឍនា
សុខ សេរីវឌ្ឍនា
សុខ សេរីវឌ្ឍនា
សុខ សេរីវឌ្ឍនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សេរីវឌ្ឍនា