អាមេរិក៖ បុរសចំណាស់សញ្ជាតិអាមេរិកម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កំណត់ត្រារាប់រយនៅក្នុងដៃ កាលពីពេលថ្មីៗកន្លងទៅនេះ បានដាក់បញ្ចូលនូវកំណត់ត្រាពិភពលោកថ្មីរបស់ខ្លួន «Guinness World Records» តាមរយៈការប្រើដាវសាំម៉ូរ៉ៃ កាប់ឪឡឹកអស់រាប់សិបផ្លែនៅលើពោះ ក្នុងថេរវេលាខ្លីបំផុត។

លោកតា Ashrita Furman កាប់ឪឡឹកលើពោះ

លោកតា Ashrita Furman មានអាយុ ៦៣ឆ្នាំ មកពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន បន្ទាប់ពីលោកតាបានដាក់បញ្ចូល នូវកំណត់ត្រាពិភពលោកថ្មីរបស់ខ្លួនមួយទៀត កាលពីថ្ងៃអង្គារ ដើមសប្តាហ៍កន្លងទៅនេះ ជាមួយនឹងការកាប់ផ្លែឪឡឹកដាច់ចេញជាពីរ អស់២៦ផ្លែ នៅលើពោះ ដោយប្រើដាវសាំម៉ូរ៉ៃដ៏មុតស្រួច ហាក់មិនញញើត ធ្វើឲ្យអ្នកទស្សនា ពិសេសអ្នកគាំទ្ររាល់ស្នាដៃឯតទគ្គកម្មរបស់លោកតា ឃើញហើយភើតពោះជំនួស។

លោកតា Ashrita Furman កាប់ឪឡឹកលើពោះ

នៅក្នុងថ្ងៃបង្ហាញកំណត់ត្រាថ្មីនោះ លោកតា Furman ចំណាយពេលត្រឹមតែ ១នាទីប៉ុណ្ណោះ កាប់ឪឡឹកដាច់ជាពីរអស់ ២៦ផ្លែ ដោយមានជំនួយពីក្រុមការងារប៉ុន្មាននាក់ រង់ចាំជួយរៀបចំ និងលើកដាក់ផ្លែឪឡឹកនៅលើពោះឲ្យលោក Furman ផងដែរ។

លោកតា Furman និយាយថា លោកតាពិតជាសប្បាយរីករាយខ្លាំងបំផុត ដែលអ្វីៗដំណើរការបញ្ចប់ទៅយ៉ាងរលូនល្អ។ រឿងដំបូងដែលលោកតាហាក់ធូរស្បើយក្នុងចិត្តនោះ គឺនៅទីបំផុតលោកតាអាចធ្វើវាបាន និងមិនបានសម្លាប់ខ្លួនឯង ព្រោះបើធ្វេសប្រហែសតែបន្តិច អាចនឹងគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខាន។

ចំណែករឿងសប្បាយចិត្តជាបន្តទៀតនោះ គឺការបង្ហាញនេះ វាមិនត្រឹមតែជាកំណត់ត្រាដ៏ប៉ិនប្រសប់មួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអ្វីដែលលោកតាបានរិះរកគំនិតបង្កើតវាឡើង ដែលនៅពេលនេះ អ្នកផ្សេងទៀតក៏អាចធ្វើវាបាន ចូលខ្លួនមកប្រកួតប្រជែងសមត្ថភាពជាមួយនឹងលោកតា ដើម្បីបំបែកកំណត់ត្រាផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖   

លោកតា Ashrita Furman កាប់ឪឡឹកលើពោះ
លោកតា Ashrita Furman កាប់ឪឡឹកលើពោះ
លោកតា Ashrita Furman កាប់ឪឡឹកលើពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]