ភ្នំពេញ៖ បច្ចុប្បន្ននេះ គេចាប់អារម្មណ៍ឃើញថា ទំនាក់ទំនងស្នេហារវាងតារារ៉េបប្រុសស្រី ចូលចិត្តលេងស្ទាយ៍Kpop កញ្ញា ទេព បូព្រឹក្ស និងលោក G-Devith កាន់តែមានភាពផ្អែមល្ហែមស្អិតរមួតដូចទឹកឃ្មុំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្នាក់ចាប់ដៃគ្នារកស៊ី បង្កើតផលិតផល ដែលជាប៊្រេនផ្ទាល់ខ្លួនរបស់អ្នកទាំងពីរថែមទៀត។

ជាការពិតណាស់ ទន្ទឹមនឹងមុខរបររកស៊ី ក៏ដូចជារឿងស្នេហាកំពុងតែដើរទៅមុខទន្ទឹមគ្នាយ៉ាងសមប្រកបផងដែរ ថ្មីៗនេះតារាស្រីទេព បូព្រឹក្ស ក៏បានបញ្ចេញនូវវីដេអូផ្អែមល្ហែមមួយ ជាមួយនឹងសង្សារសំណព្វចិត្ត ដែលសឹងតែធ្វើឲ្យអ្នកគាំទ្រមើលហើយលើសជាតិស្ករតែម្តង។

ជាការពិតណាស់ តាមរយៈវីដេអូខាងក្រោមនេះ បានឲ្យឃើញថា តារាប្រុសស្រីក្នុងដួងចិត្តយុវវ័យមួយគូនេះ បានដឹកដៃគ្នាដើរលេងយ៉ាងត្រសងនៅឯក្រៅប្រទេសយ៉ាងផ្អែមល្ហែម មិនចាញ់តារាបរទេសដែលបើកប្រកាសចំពោះរឿងស្នេហា ដោយមិនខ្លាចនឹងបង្ហាញមហាជនឡើយ ថាពួកគេស្រលាញ់គ្នា៕   

ទេព បូព្រឹក្ស និង G-Devith
ទេព បូព្រឹក្ស និង G-Devith
ទេព បូព្រឹក្ស និង G-Devith
ទេព បូព្រឹក្ស និង G-Devith
ទេព បូព្រឹក្ស និង G-Devith
ទេព បូព្រឹក្ស និង G-Devith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត