ភ្នំពេញ ៖ តារាសម្តែងស្រីវ័យក្មេង និងមានសម្រស់ស្រស់ស្អាតកញ្ញា ណា សាឌី កំពុងតែទទួលបាននូវកេរ្តិ៍ឈ្មោះ បោះសម្លេងយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ ជាមួយស្នាដៃក្នុងផ្នែកសម្តែងខ្សែភាពយន្តផងដែរ។

បើនិយាយពីរូបសម្រស់ អ្នកណាៗក៏សរសើរពី មុខមាត់រូបរាង កញ្ញា សាឌី ដែរ ជាពិសេសនៅពេលនាង តុបតែងខ្លួនបែបCute Cute ពិតគួរឱ្យស្រលាញ់ណាស់ មិនថាពេលសម្តែងរឿង ឬនៅពេលដើរលេងកម្សាន្តនៅក្រៅប្រទេសម្តងៗនោះទេ។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាប្លែកភ្នែកមិនខាន ក្រោយពេលបានឃើញ តារាស្រីរូបស្រស់ម្នាក់នេះ ប្ដូរមកតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់បែបបុរាណ ដែលធ្វើឲ្យសម្រស់តារាស្រីរូបនេះ កាន់តែមានភាពស្រស់ស្អាតឡើងថែមមួយកម្រិតទៀតផងដែរ ។

ជាមួយគ្នានេះដែរ កន្លងមក កម្រឃើញ តារាស្រីរូបស្រស់ កញ្ញា សាឌី ស្លៀកពាក់បែបនេះពីមុនមកណាស់ ទាំងស្អាត ទាំងសុភាព ពិតជាសាកសមជានារីខ្មែរពិតៗ ធ្វើឲ្យអ្នកទស្សនា គយគន់មិនជិនណាយទាល់តែសោះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

សាឌី
សាឌី
សាឌី
សាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី