ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែង តារាចម្រៀង ក៏ដូចជាតារាបង្ហាញម៉ូតជាដើម កំពុងតែមានការកើនឡើងជាលំដាប់ នៅក្នុង សង្គមសិល្បៈខ្មែររបស់យើង សព្វថ្ងៃនេះ។

ជាក់ស្តែង ក៏មានតារាសម្តែងវ័យកុមារជាច្រើនរូប ដែលអ្នកខ្លះជាកូនចៅអ្នកសិល្បៈខ្មែរជើងចាស់ ដែលកំពុងតែបានដើរក្នុងគន្លងសិល្បៈនេះ តាមអ្នកមានគុណរបស់ខ្លួនផងដែរ។

ក្នុងនោះ យើងក្រឡេកឃើញ មានតារាសម្តែងវ័យក្មេងចំនួន ៥ ដួង ដែលកំពុងតែទទួលបាន នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន នៅក្នុងស្រុក តាមរយៈនៃការសម្តែងរបស់ពួកគេ ដែលពោរពេញទៅដោយទេពកោសល្យខ្ពស់ ទោះបីជាមានអាយុនៅតិចក៏ដោយ។

តោះចង់ដឹងថាពួកគេជានរណា យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖

១) កុមារី អួន វ៉ាន់វីតា៖ មានភាពទាក់ទាញយ៉ាងខ្លាំង តាមរយៈការសម្តែង នៅក្នុងរឿង «ពស់កេងកង» ជាកូនស្រីកញ្ញា ដួង ម៉ានិច្ច ដោយក្មេងស្រីតូចរូបនេះ ក៏មានសម្រស់កាន់តែស្រស់ស្អាតខ្លាំងផងដែរពេលពេញវ័យកាន់តែធំ។ សព្វថ្ងៃនាងមានអាយុ ១២ ឆ្នាំ កម្ពស់ ១.៥៣ ម៉ែត្រ ដោយអាចទទួលថតរឿង ថតស្ពត MV និងចុះតាមកម្មវិធី Event នានាជាដើមផងដែរ។ 

កុមារី អួន វ៉ាន់វីតា
កុមារី អួន វ៉ាន់វីតា

២) កុមារី ជី ឈិងលីន៖ ក៏កំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងផងដែរក្នុងសម្តែងជាតួអង្គកាចឆ្នាសនៅក្នុងរឿងភាគផ្កាថ្ម របស់ហង្សមាស។ ហើយក្មេងស្រីតូចម្នាក់នេះក៏ជាចៅស្រីបង្កើតរបស់តារាកំប្លែងជើងចាស់នាយកុយផងដែរ ដោយចូលប្រឡូកក្នុងសិល្បៈតាំងពីអាយុ ១០ ហើយឆ្នាំនេះនៅក្មេងខ្ចីអាយុត្រឹមតែ ១៣ ឆ្នាំមែនតែសមត្ថភាពសម្តែងជាតួកាច មិនចាញ់តារារៀមច្បងប៉ុន្មាននោះដែរ។ 

កុមារី ជី ឈិងលីន
កុមារី ជី ឈិងលីន

៣) កុមារី ជូលី៖ ធ្លាប់បានថតខ្សែភាពយន្តក្នុងស្រុក និងថតរឿងហូលីវូតបានជាច្រើនរឿងព្រោះតែមានសម្រស់ស្រស់ស្អាតដូចកូនកាត់ ធ្វើឱ្យទស្សនិកជនស្គាល់តារាសម្តែងស្រីវ័យក្មេងរូបនេះជាច្រើននាក់ ព្រមទាំងពេញចិត្តចំពោះការសម្តែងរបស់នាងយ៉ាងខ្លាំង។ បច្ចុប្បន្ន ជូលី មានអាយុ ១០ ឆ្នាំ កម្ពស់ ១.៤០ ម៉ែត្រ និងមានទម្ងន់ខ្លួន ៣០ គីឡូក្រាម។  

កុមារី ជូលី
កុមារី ជូលី

៤) កុមារា ម៉ក់ ឈុនលី៖ ទើបតែនៅវ័យក្មេងប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលពីរូបសម្រស់វិញ គឺសង្ហាទាក់ទាញចិត្តតែម្តង ចំណែកឯទេពកោសល្យសិល្បៈវិញក៏មិនចាញ់តារាសម្តែងក្មេងៗដទៃទៀតដែរ។

កុមារា ម៉ក់ ឈុនលី
កុមារា ម៉ក់ ឈុនលី

៥) កុមារា រីកគី ដាវណ្ណ៖ ចាប់ប្រឡូកនៅក្នុងអាជីពជាអ្នកសិល្បៈតាំងពីមុនអាយុ ១០ ឆ្នាំមកម្ល៉េះ និងសម្តែងខ្សែភាពយន្តបានជាច្រើនមិនក្រោម ១០ រឿងនោះទេ។ ហើយបច្ចុប្បន្ននេះកុមារា រីកគី ដាវណ្ណ ក៏កាន់តែចម្រើនវ័យធំឡើង និងមានសម្រស់ស្រស់សង្ហាមិនណយទេ។ មានទាំងសម្រស់ និងទេពកោសល្យសិល្បៈពេញខ្លួន ល្បីល្បាញតាំងពីក្មេងបែបនេះ ទាក់ទាញចិត្តអ្នកគាំទ្រមិនតិចនាក់នោះទេ៕ 

កុមារា រីកគី ដាវណ្ណ
កុមារា រីកគី ដាវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន