ពិភពលោក៖ យោងតាមអង្គការសុខភាពពិភពលោក គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវបានបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ ១.២៥ លាននាក់ទូទាំងពិភពលោកក្នុងឆ្នាំ ២០១០ ឬ រៀងរាល់ ២៥ វិនាទី មានមនុស្សស្លាប់ម្នាក់។ កត្តាបង្កគ្រោះថ្នាក់មានប្រាំគឺ៖ បើកបរក្នុងល្បឿនលឿន បើកបរទាំងស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ការពារ និងមិនគោរពភ្លើងសញ្ញាចរាចរណ៍។

រូបតំណាងគ្រោះថ្នាក់ចរាចរណ៍

ខាងក្រោមនេះជាប្រទេសទាំង៣០ ដែលមានអ្នកបាត់បង់ជីវិតច្រើនបំផុតដោយសារគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមចុងឆ្នាំ២០១៧៖

១. ថៃ (Thailand)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣៦.២

២. ម៉ាឡាវី (Malawi)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣៥.០

៣. លីបេរីយ៉ា (Liberia)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣៣.៧

៤. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of the Congo)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣៣.២

៥. តង់សានី (Tanzania)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣២.៩

៦. សាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central Africa Republic)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣២.៤

៧. អ៊ីរ៉ង់ (Iran)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣២.១

៨. រវ៉ាន់ដា (Rwanda)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣២.១

៩. ម៉ូសំប៊ិក (Mozambique)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣១.៦

១០. សៅតូម៉េ និង ប្រាំងស៊ីប (Sao Tome and Principe)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣១.១

១១. តូហ្គោ (Togo)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣១.១

១២. បួគីណាហ្វាសូ (Burkina Faso)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ៣០.០

១៣. ហ្គំប៊ី (Gambia)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៩.៤

១៤. សាធារណរដ្ឋដូមីនីក (Dominican Republic)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៩.៣

១៥ កេនយ៉ា (Kenya)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៩.១

១៦. ម៉ាដាហ្គាស្កា (Madagascar)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៨.៤

១៧. ឡេសូតូ (Lesotho)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៨.២

១៨. ស៊ីមបាវ៉េ (Zimbabwe)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៨.២

១៩. បេណាំង (Benin)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៧

២០. កាមេរូន (Cameroon)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៦

២១. ហ្គីណេប៊ីស្សូ (Guinea-Bissau)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៥

២២. អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៤

២៣. អ៊ូហ្គង់ដា (Uganda)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៤

២៤. ហ្គីណេ (Guinea)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៣

២៥. សៀរ៉ាឡេអូន (Sierra Leone)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.៣

២៦. សេណេហ្គាល់ (Senegal)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៧.២

២៧. អង់ហ្គោឡា (Angola)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៦.៩

២៨. កុងហ្គោ (Congo)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៦.៤

២៩. នីហ្សេ (Niger)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៦.៤

៣០. ហ៊្សកដានី (Jordan)

ក្នុងចំណោម ១ សែននាក់ មានអ្នកស្លាប់ចំនួន៖ ២៦.៣ 

ដូច្នេះ សូមបងប្អូនមេត្តាធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍ និងដោយប្រុងប្រយ័ត្នបំផុត!

សូមបើកបរដោយប្រុងប្រយ័ត្ន ព្រោះមនុស្សជាទីស្រលាញ់កំពុងរង់ចាំអ្នក

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]