(ភ្នំពេញ)៖ អាចនិយាយបានថា ញឹម ច័ន្ទថន ទទួលបានការគាំទ្រយ៉ាងខ្លាំងលើអាជីព ជាតារាសម្ដែងរបស់នាង តាំងពីឈានជើងចូលវិស័យសិល្បៈកន្លងមក។ ក្នុងនោះផងដែរ កញ្ញា ក៏ទទួលបានការចាប់អារម្មណ៍ នៅឯខាងក្រៅប្រទេសយ៉ាងគួរឲ្យ​កត់សម្គាល់ ឧស្សាហ៍បានចេញទៅសម្ដែង បានច្រើនប្រទេស។

ទោះបីជីវិតសិល្បៈរបស់ កញ្ញា ញឹម ច័ន្ទថន មានភាពល្អប្រសើរ ក៏ពិតមែន តែតារាស្រីរូបនេះ នៅតែមានទុក្ខលំបាកច្រើន ក្នុងគ្រួសារផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ កញ្ញា ញឹម ច័ន្ទថន មានទុក្ខជាន់ទុក្ខ ដោយម្ដាយ របស់នាងបានធ្លាក់ខ្លួនឈឺ មិនទាន់បានជាសះស្បើយស្រួលបួលផង ហើយពេលនេះ ក្មួយរបស់នាង បានបាក់ដៃថែមទៀត នេះបើតាម ការបង្ហោះរបស់នាង នៅលើគណនីហ្វេសប៊ុក ។

គួរបញ្ជាក់ផងដែរ ថាម្ដាយរបស់នាង បានធ្លាក់ខ្លួនឈឺ តាំងពីនាង ចេញទៅសម្ដែងនៅក្រៅប្រទេស កាលពីលើកមុនមកម្ល៉េះ៕  

កញ្ញា ញឹម ច័ន្ទថន
កញ្ញា ញឹម ច័ន្ទថន
កញ្ញា ញឹម ច័ន្ទថន
ម្ដាយ កញ្ញា ញឹម ច័ន្ទថន
កញ្ញា ញឹម ច័ន្ទថន និង ម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ញឹម ច័ន្ទថន