ចិន៖ ដោយសារតែ ភាពស្រលាញ់ងប់ងល់ ចំពោះមិត្តស្រីវ័យក្មេងស្រស់ស្អាតខ្លាំង និងវីវក់នឹងល្បែងផងនោះ កូនប្រុសមហាសេដ្ឋីនៅចិនម្នាក់ ចាយលុយខ្ជះខ្ជាយអស់រាប់សិបរាប់លានដុល្លារ រហូតដល់ថ្នាក់ដើរខ្ចីបុលគេ ទីបំផុតកំពុងតែប្រឈមមុខនឹងជាប់ពន្ធនាគារ។

លោក Zhang Xiaoen មានអាយុ២៩ឆ្នាំ មកពីទីក្រុងហាំងចូវ (Hangzhou) ខេត្ត Zhejiang ប្រទេសចិន កើតមកនៅក្នុងត្រកូលគ្រួសារអ្នកមានទ្រព្យស្ដុកស្ដម្ភ ជាអ្នកជំនួញដ៏ជោគជ័យក្នុងប្រទេស ដែលជីវិតរស់នៅពោរពេញដោយប្រណីតភាព ចង់ធ្វើអ្វី ចង់បានអ្វី គឺបានដូចបំណង។

ប៉ុន្តែផ្ទុយទៅវិញ មួយរយៈពេលចុងក្រោយនេះ កូនប្រុសអ្នកមានទ្រព្យស្តុកស្តម្ភរូបនេះ បែរជាបានបង្កកំហុសយ៉ាងធ្ងន់ធ្ងរទៅលើផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីរូបលោកបានមានទំនាក់ទំនង ជាមួយនឹងតារាម៉ូដែលស្រីវ័យក្មេង នាង Yang Yizhen អស់រយៈពេល២ឆ្នាំមកនេះ។

លោក Zhang Xiaoen

ជាក់ស្តែង លោក Zhang តែងតែចំណាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើយ៉ាងណាឲ្យមិត្តស្រីជាទីស្រលាញ់របស់ខ្លួន នាង Yang បានសប្បាយចិត្ត តាមរយៈការទិញកាដូ ឬរបស់របរប្រើប្រាស់ សុទ្ធសឹងតែថ្លៃៗកប់ពពក និងម៉ាកប្រេនៗ រួមមានទាំង សម្លៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងអលង្ការ រថយន្តទំនើបៗ ក៏ដូចជាដំណើរកម្សាន្តតម្លៃថ្លៃៗ ទៅលេងនៅឌូបៃយ៉ាងផ្អែមល្ហែមជាមួយនាងជាដើម។

ដោយសារតែបែបនេះហើយ ទោះបីជាលោក Zhang កើតនៅក្នុងត្រកូលគ្រួសារអ្នកមានក្តី ក៏លោកមិនអាចផ្គាប់ផ្គន់រាល់គ្រប់តម្រូវការ របស់មិត្តស្រីលោកបានយូរនោះដែរ។

ដើម្បីបន្តសេចក្តីសុខ និងទំនាក់ទំនងស្នេហា លោក Zhang ត្រូវបានគេរាយការណ៍ថា បានដកលុយយ៉ាងច្រើនពីក្រុមហ៊ុនឪពុកខ្លួន ៧០លានយ័ន ឬប្រហែលជាង ១០លានដុល្លារអាមេរិក រួចយកទៅលេងល្បែងរហូតអស់ប្រាក់ពីខ្លួន។

ក្រោយមកលោក Zhang ក៏បានទៅសុំខ្ចីលុយពីមិត្តភក្តិដែលជាកូនអ្នកមានដូចគ្នា បំណងទៅសងឪពុកខ្លួនវិញ។ ប៉ុន្តែនៅទីបំផុតបែរយកទៅលេងល្បែង បន្តចាញ់អស់ប្រាក់ ១៧០លានយ័ន ឬប្រហែលជាង ២៥លានដុល្លារអាមេរិក ជំនួសទៅវិញ។

ពោលគឺ លោក Zhang បានខាតបង់ប្រាក់សរុបរហូតដល់ទៅជាង ៣៦លានដុល្លារអាមេរិកឯណោះ ដោយសារតែស្រីស្នេហ៍ និងល្បែង។ 

នាង Yang Yizhen

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីកើតមានរឿងរ៉ាវយ៉ាងដូច្នេះ ខណៈដែលលោក Zhang ក៏គ្មានលុយសងត្រលប់ទៅគេវិញ ទីបំផុតម្ចាស់បំណុលទាំងអស់ ក៏បានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

ក្រោយបានចាប់ខ្លួន លោក Zhang បានសារភាពរៀបរាប់ប្រាប់ ពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន រហូតធ្លាក់ខ្លួនយ៉ាងដូច្នេះ ដោយលើកហេតុផលបន្ទោសយ៉ាងខ្លាំង ទៅលើមិត្តស្រីរបស់ខ្លួន ដែលបានជំរុញលោកឲ្យងប់លេងល្បែងអស់ប្រាក់ពីខ្លួន នៅពេលដែលនាងបាននាំគាត់មកកាន់ទីក្រុងម៉ាកាវ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លោក Zhang ត្រូវបានរងការចោទប្រកាន់ពីបទក្លែងបន្លំ ឬឆបោក (បោកប្រាស់លុយកាក់) ខណៈឯមិត្តស្រីវ័យក្មេងដ៏ស្រស់ស្អាតរបស់លោកវិញ មិនត្រឹមតែទាត់ក្បាលចោលទេ ថែមទាំងបដិសេធរាល់ការលើកឡើងរបស់លោក Zhang ទាំងអស់ និងបានចាប់ផ្តើមទាក់ទងព្រះរាជអាជ្ញា ដើម្បីរៀបចំសំណុំរឿង ប្ដឹងជំទាស់លោកវិញផងដែរ។

ពោលគឺ Yang នាងចង់បានន័យថា រាល់ការចំណាយកន្លងមក គឺលោក Zhang ធ្វើវាឡើងដោយសារតែ កើតចេញពីការស្រលាញ់ប៉ុណ្ណោះ មិនមែនជាការបង្ខិតបង្ខំ។

បច្ចុប្បន្ន Yang ក៏ត្រូវបានគេរាយការណ៍ថា នាងហាក់មិនអើពើនឹងរឿងនេះ ហើយថែមទាំងបានថតបង្ហោះរូបភាពជាមួយនឹងដៃគូប្រុសថ្មី នៅលើបណ្តាញសង្គម ធ្វើព្រងើយថែមទៀត ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖ 

លោក Zhang Xiaoen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
នាង Yang Yizhen
របស់របរប្រើប្រាស់នាង Yang Yizhen
កាដូរបស់នាង Yang Yizhen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]