រាល់ដំណើរកម្សាន្ត ទីកន្លែងដើរលេងដ៏រីករាយប្លែកភ្នែកចម្លែកអារម្មណ៍ មិនថាតែជាលក្ខណៈធម្មជាតិ ឬពោរពេញដោយភាពច្នៃប្រឌិតនោះទេ សុទ្ធតែជាទីប្រាថ្នារបស់ភ្ញៀវទេសចរ។ ប៉ុន្តែនៅក្នុងនោះកន្លែងដែលស្នាក់នៅក៏ជាទីកន្លែងដែលត្រូវតែគិតគូរឱ្យបានល្អផងដែរ ព្រោះវាមិនត្រឹមតែអាចផ្តល់អារម្មណ៍សុខស្រួលរាល់ពេលគេងសម្រាកពីការនឿយហត់ប៉ុណ្ណោះទេ តែវាក៏ត្រូវតែមានបរិយាកាសប្លែកថ្មីទាំងកន្លែងដំណេកផងដែរ ទើបគេហៅថាជាដំណើរកម្សាន្តមួយដ៏ពេញលេញ។

ដូច្នេះថ្ងៃនេះ យើងនឹងណែនាំលោកអ្នកឱ្យទៅកាន់សណ្ឋាគារ និងទីកន្លែងស្នាក់នៅជុំវិញពិភពលោក ដែលមានទេសភាព និងរូបរាងប្លែកចម្លែកអារម្មណ៍ទាំងនេះ៖

២១. ផ្ទះសត្វក.វែង (Giraffe Manor) ក្រុង Nairobi ប្រទេសកេនយ៉ា

សណ្ឋាគារដ៏តូចមួយនេះ បានក្លាយទៅជាទីជម្រករបស់ហ្វូងសត្វក.វែងជាច្រើនក្បាល ដែលបានក្លាយទៅជាទស្សនីយភាពប្លែកភ្នែកចម្លែកអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ ជាពិសេសរាល់ពេលដែលសត្វកវែងទាំងនេះអើតក.មកសុំអាហារទទួលទានពីភ្ញៀវដែលកំពុងតែស្រស់ស្រូបអាហារ។

ផ្ទះសត្វក.វែង (Giraffe Manor) ក្រុង Nairobi ប្រទេសកេនយ៉ា

២០.ផ្ទះសហគមន៍ព្រៃឈើ Finca Bellavista ប្រទេសខូតារីកា

អ្នកដែលស្រលាញ់ធម្មជាតិ និងជីវិតផ្សងព្រេងប្រាកដជាពេញចិត្តរីហ្សត (ផ្ទះលំហែកាយ) មួយនេះជាមិនខាន ព្រោះវាអាចផ្តល់អារម្មណ៍មួយដូចជារស់នៅជាមួយព្រៃភ្នំ និងធម្មជាតិពិតៗអ៊ីចឹង។

ផ្ទះសហគមន៍ព្រៃឈើ Finca Bellavista ប្រទេសខូតារីកា

១៩.ផ្ទះលំហែកាយ The Manta Resort

ផ្ទះសំណាក់សម្រាកលំហែរកាយបណ្តែតទឹកមួយនេះ មានបន្ទប់មួយដ៏អស្ចារ្យភ្ជាប់ទៅខាងក្រោមទឹក ដែលអាចឱ្យអ្នកទេសចរណ៍ ចុះទៅជ្រមុជទឹកលេង និងមើលហ្វូងត្រីបានផងដែរ។

ផ្ទះលំហែកាយ The Manta Resort

១៨. សណ្ឋាគារMontaña Mágica Lodge ប្រទេសឈីលី

សណ្ឋាគារដ៏ប្រណីតមានរូបរាងដូចជាភ្នំភ្លើងនេះ បានសាងសង់ឡើងដោយលាក់ខ្លួនពួនអាត្មានៅក្នុងកណ្តាលព្រៃជ្រៅមួយ។ ដើម្បីអាចទៅស្នាក់នៅសណ្ឋាគារដ៏អស្ចារ្យមួយនេះបានអ្នកត្រូវតែផ្សងព្រេង និងក្លាហានហ៊ានឆ្លងស្ពានយោលដ៏គួរឱ្យស្ងើបមួយនេះផុតសិន។

សណ្ឋាគារMontaña Mágica Lodge ប្រទេសឈីលី

១៧.សណ្ឋាគារ Attrap’Rêves Bubble ប្រទេសបារាំង

សណ្ឋាគារដែលបានសាងសង់ឡើងប្រកបដោយការច្នៃប្រឌិតថ្មីធ្វើឡើងពីជ័រ មានរូបរាងមូលដូចពពុះសាប៊ូនេះ អាចឱ្យអ្នកគេងមើលទេសភាពជុំវិញបានយ៉ាងរីករាយ ជាពិសេសគឺការគេងមើលផ្កាយ ឬរាប់ផ្កាយដ៏សែនរ៉ូមែនទិកនៅពេលយប់។

សណ្ឋាគារ Attrap’Rêves Bubble ប្រទេសបារាំង

១៦.ផ្ទះលំហែកាយ Kumbuk River Resort ប្រទេសស្រីលង្កា

ផ្ទះសម្រាកលំហែកាយដែលសាងសង់ឡើងដូចជាសត្វដំរីដ៏ធំនេះ គឺជាតំបន់អេកូទេសចរណ៍ដែលអាចឱ្យអ្នករស់នៅ និងទស្សនាពិភពសត្វដំរីធំជាងគេបង្អស់លើពិភពលោក។ ក្រៅពីនេះអ្នកថែមទាំងអាចរីករាយនឹងទេសភាពធម្មជាតិព្រៃឈើតូចធំ និងប្លែកភ្នែកជាមួយនឹងការទស្សនាពីជីវិតរស់នៅរបស់សត្វដំរីពិតៗនៅទីនោះផងដែរ។

ផ្ទះលំហែកាយ Kumbuk River Resort ប្រទេសស្រីលង្កា

១៥.ផ្ទះសំណាក់ Hằng Nga ប្រទេសវៀតណាម

អគារផ្ទះសំណាក់នេះបានសាងសង់ឡើងពីការស្រមើស្រមៃដ៏វែងឆ្ងាយ របស់ស្ថាបត្យករជនជាតិវៀតណាម លោក Đặng Việt Nga។ លោកបានសងសង់វាដោយមានរូបរាងមិនប្រក្រតីជាច្រើនដូចជាមានជ្រុងមិនស្មើគ្នា មានរូបរាង និងចម្លែកៗមិនថាតែអការ ទ្វារ និងបង្អួចនោះឡើយ។ ទោះជាវាត្រូវបានគេហៅថា ជាផ្ទះឆ្កូតយ៉ាងណាក៏ដោយ តែវាបានក្លាយទៅជាផ្ទះសំណាក់ដែលមានរូបរាងចម្លែក និងស្រស់ស្អាតម្យ៉ាងដែរ។

ផ្ទះសំណាក់ Hằng Nga ប្រទេសវៀតណាម

១៤.ផ្ទះសំណាក់ The Hobbit Motel ប្រទេសញ៉ូហ្សេឡែន

ផ្ទះសំណាក់មួយនេះទទួលបានគំនិតច្នៃប្រឌិតឡើងពីរឿងហូលីវ៉ូតដ៏ល្បីល្បាញមួយ គឺរឿង Lord of The Rings។ ហើយនៅពេលដែលអ្នកស្នាក់នៅក្នុងផ្ទះនេះ អ្នកនឹងទទួលបានអារម្មណ៍មួយប្រៀបបីដូចជា ជីវិតដែលស្ថិតនៅក្នុងខ្សែភាពយន្តមួយនេះអ៊ីចឹង។

ផ្ទះសំណាក់ The Hobbit Motel ប្រទេសញ៉ូហ្សេឡែន

១៣.សណ្ឋាគារ Costa Verde ប្រទេសខូតារីកា

សណ្ឋាគារនេះ សាងសង់ឡើងពីយន្តហោះ Boeing 727 ដោយបានតុបតែង កែលំអ និងបន្ថែមសំភារៈទំនើបៗប្រណីតៗជាច្រើន ដើម្បីឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញផងដែរ។ ស្ថិតនៅក្នុងរយៈកំពស់ប្រមាណជា ១៥ម៉ែត្រពីដី អាចឱ្យអ្នកគយគន់ព្រៃព្រឹក្សាធម្មជាតិពិតៗ និងទេសភាពមហាសមុទ្រពីលើសណ្ឋាគារនេះផងដែរ។

សណ្ឋាគារ Costa Verde ប្រទេសខូតារីកា

១២.សណ្ឋាគារ Aydınlı Cave ប្រទេសទួកគី

សណ្ឋាគារនេះបានសាងសង់ឡើងដោយការចោះថ្ម និងរូងភ្នំធម្មជាតិៗតែម្តង។ ដោយរូងភ្នំទាំង៦នេះ ត្រូវបានគេដឹងថាមានតាំងពីសត្សវត្សន៍ទី ៥ និងទី៦មកម្ល៉េះ។ ស្នាក់នៅទីនេះមិនត្រឹមតែអាចឱ្យអ្នកមានអារម្មណ៍ថាវិលទៅកាន់ជីវិតរស់នៅពីបុរាណកាលមកទេ ថែមទាំងអាចយល់ដឹងពីប្រវត្តិសាស្រ្ត ទស្សនាទេសភាពជុំវិញខ្លួន និងប៉ាឡុងហោះពីលើដំបូលសណ្ឋាគារនេះផងដែរ។

សណ្ឋាគារ Aydınlı Cave ប្រទេសទួកគី

១១.ផ្ទះផ្សងព្រេង Skylodge Adventure Suites ប្រទេសប៉េរុ

ចង់ស្នាក់នៅផ្ទះសំណាក់ដ៏អស្ចារ្យ ជាមួយនឹងទេសភាពធម្មជាតិប្លែកភ្នែកដែលនៅជុំវិញ និងស្ថិតនៅរយៈកម្ពស់ដ៏សែនខ្ពស់ពីដី អ្នកត្រូវតែមានសេចក្តីក្លាហាន និងត្រូវធ្វើដំណើរផ្សងព្រេងជាមុនសិន។

ផ្ទះផ្សងព្រេង Skylodge Adventure Suites ប្រទេសប៉េរុ

១០. សណ្ឋាគារ The Marqués de Riscal ប្រទេសអេស្ប៉ាញ

សណ្ឋាគារដ៏ប្រណីត និងមានរូបរាងចម្លែកអស្ចារ្យនេះ បានសាងសង់ឡើង ដោយមានជញ្ជាំងសង់ជាលក្ខណៈទ្រេត មានបង្អួចវៀច និងពិដានធ្វើពីឈើកោងៗ រួមទាំងតុបតែងដោយសង្ហារឹម និងសំភារៈជាច្រើនបញ្ជាក់ពីគំនិតសិល្បៈដ៏ច្នៃប្រឌិតខ្ពស់មួយ។ ស្នាក់នៅទីនេះអ្នកនឹងប្លែកអារម្មណ៍ជាមិនខាន។

សណ្ឋាគារ The Marqués de Riscal ប្រទេសអេស្ប៉ាញ

៩.សណ្ឋាគារ Capsulevalue Kanda ប្រទេសជប៉ុន

សម្រាប់អ្នកដែលចង់បានកន្លែងស្នាក់នៅស្រួល និងសមរម្យល្អ ថែមទាំងមានតម្លៃថោកជាងគេនៅក្នុងទីក្រុង សណ្ឋាគារមួយនេះជាជម្រើសល្អបំផុតសម្រាប់ភ្ញៀវទេសចរ។

សណ្ឋាគារ Capsulevalue Kanda ប្រទេសជប៉ុន

៨.សណ្ឋាគារ V8 ប្រទេសអាឡឺម៉ង់

សណ្ឋាគារនេះបានរចនាម៉ូតឡើងពីរូបរាងរថយន្តទាំងអស់ មិនថាតែសំភារៈប្រើប្រាស់ រូបគំនូរលើជញ្ជាំង បូករួមនឹងគ្រែគេងក៏ច្នៃពីរូបរាងឡានពិតប្រាកដផងដែរ។ សណ្ឋាគារនេះគឺជាទីកន្លែងមួយ ដែលអ្នកចូលចិត្តរថយន្ត និងការប្រណាំងឡានស្រមៃចង់មកទស្សនា និងស្នាក់កម្សាន្តឱ្យបានម្តងក្នុងមួយជីវិត។

សណ្ឋាគារ V8 ប្រទេសអាឡឺម៉ង់

៧.សណ្ឋាគារ No Man’s Fort ប្រទេសអង់គ្លេស

សណ្ខាគារនៅលើផ្ទៃកោះដ៏ធំមួយនេះ សាកសមបំផុតសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ត្រូវការភាពស្ងាប់ស្ងាត់ និងចាកឆ្ងាយពីទីប្រជុំជន។ វាមិនត្រឹមតែធ្វើឱ្យអារម្មណ៍របស់រីករាយ និងស្ងប់ប៉ុណ្ណោះទេ តែថែមទាំងអាចគយគន់ទេសភាពមាត់សមុទ្រ និងទឹកសមុទ្រដ៏ស្រស់ត្រកាលផងដែរ។

សណ្ឋាគារ No Man’s Fort ប្រទេសអង់គ្លេស

៦.សណ្ឋាគារ Book And Bed ប្រទេសជប៉ុន

គ្រាន់តែឮឈ្មោះសណ្ឋាគារនេះក៏ដឹងដែរថា ទីនេះសម្បូរទៅដោយសៀវភៅរាប់រយរាប់ពាន់ក្បាល។ ដូច្នេះហើយទីនេះមិនត្រឹមតែជាទីស្នាក់នៅដ៏ល្អទេ តែក៏ជាទីប្រាថ្នារបស់ចៃសៀវភៅដែរ (អ្នកដែលចូលចិត្តអានសៀវភៅ)។

.សណ្ឋាគារ Book And Bed ប្រទេសជប៉ុន

៥.សណ្ឋាគារ The Aurora Express ក្រុង Fairbanks រដ្ឋអាឡាស់កា

សណ្ឋាគារមួយនេះសាងសាង់ឡើងពីទូរថភ្លើងចាស់ៗ ដែលបានបែកចែកច្នៃជាបន្ទប់ស្នាក់នៅជាច្រើនហើយបន្ទប់ទាំងអស់បានតុបតែងឡើងទៅតាមសម័យកាលប្រវត្តិសាស្រ្តនៃរថភ្លើងនីមួយៗផងដែរ។

សណ្ឋាគារ The Aurora Express ក្រុង Fairbanks រដ្ឋអាឡាស់កា

៤.សណ្ឋាគារ Dog Bark Park Inn រដ្ឋ Idaho សហរដ្ឋអាមេរិច

សណ្ឋាគារនេះសាងសង់ឡើងតាមរូបរាងសត្វឆ្កែ ដែលមានកម្ពស់ប្រមាណជាជិត១០ម៉ែត្រពីដី ជាពិសេសនៅក្នុងសណ្ឋាគារ និងលើគ្រែគេងបានតុបតែងដោយរូបចម្លាក់សត្វឆ្កែតូចៗជាច្រើនផងដែរ។

សណ្ឋាគារ Dog Bark Park Inn រដ្ឋ Idaho សហរដ្ឋអាមេរិច

៣.សណ្ឋាគារ The Parkhotel ប្រទេសអាឡឺម៉ង់

បើទោះបីជាបន្ទប់សណ្ឋាគារមួយនេះសាងសង់ឡើងពីបំពង់លូចាស់ៗយ៉ាងណាក៏ដោយ តែវាត្រូវបានតុបតែង និងរចនាឡើងជាពិសេស ថែមទាំងគួរឱ្យចង់ស្នាក់នៅផងដែរ។ សម្រាប់អ្នកដែលធុញក្នុងការគេងបន្ទប់សណ្ឋាគារដដែលៗ ឬចង់ប្តូរបរិយាកាស សណ្ឋាគារមួយនេះជាជម្រើសល្អបំផុត។

សណ្ឋាគារ The Parkhotel ប្រទេសអាឡឺម៉ង់

២.សណ្ឋាគារទឹកកក តំបន់ Jukkasjärvi ប្រទេសអ៊ុយអែត

នេះជាសណ្ឋាគារដំបូងគេបង្អស់ដែលធ្វើឡើងពីដុំទឹកកក និងព្រិល ដែលជាទីកន្លែងដ៏ស្ងៀមស្ងាត់ និងមានបរិយាកាសប្លែកចិត្តចម្លែកអារម្មណ៍សម្រាប់អ្នកដែលចង់ទទួលបានភាពធូរស្រាលពីការនឿយហត់ផ្សេងៗបាន។

សណ្ឋាគារទឹកកក តំបន់ Jukkasjärvi ប្រទេសអ៊ុយអែត

១.ផ្ទះលំហែរកាយ Kakslauttanen Arctic Resort ប្រទេសហ្វាំងឡង់

ផ្ទះស្នាក់នៅសាងសង់ឡើងពីកញ្ចក់មួយនេះអាចឱ្យអ្នកសម្រាកគយគន់ទេសភាពនៅជុំវិញបានយ៉ាងរីករាយ និងប្លែកភ្នែកផងដែរ ជាពិសេសគឺពន្លឺចម្រុះពណ៌នៅលើមេឃ (Northern Lights) ដ៏ស្រស់ស្អាតមិនងាយរកបាន៕

ផ្ទះលំហែរកាយ Kakslauttanen Arctic Resort ប្រទេសហ្វាំងឡង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]