បរទេស៖ ក្រោយឈ្នះពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៨ ខែ្សប្រយុទ្ធ Griezmann បានយកទង់ជាតិប្រទេសអ៊ុយរ៉ាហ្គាយ យកមកពាក់លើខ្លួន ដែលធើ្វឲ្យមានការចាប់អារម្មណ៍ ហើយអីឡូវ ប្រធានាធិបតីនេះ បានអញ្ជើញរូបគេឲ្យមកលេងប្រទេសរបស់ខ្លួន។ 

ខែ្សប្រយុទ្ធមាឌល្អិតតែលឿន ដែលមានមិត្ដភក្ដិច្រើនជាជនជាតិអ៊ុយរ៉ាហ្គាយ ដែលកំពុងប្រកបអាជីពក្នុងក្លិប Atletico Madrid បានយកទង់ជាតិនៃប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូង យកមកពាក់អំឡុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតដែលបារាំង យកឈ្នះក្រូអាត ៤-២។ 

Griezmann

នៅក្នុងសារមួយដែលសរសេរដោយប្រធានាធិបតីរបស់អ៊ុយរ៉ាហ្គាយ គឺលោក Vazquez បានរៀបរាប់ថា៖ «ខ្ញុំចង់អរគុណដល់រូបលោក (Griezmann) ដែលបានយកទង់ជាតិនៃប្រទេសខ្ញុំយកមកពាក់ ក្នុងសន្និសីទសារព័ត៌មានអន្ដរជាតិដែលធើ្វឡើងក្នុងទីក្រុង Moscow។ វាជាកត្ដិយសណាស់ ដែលអាចស្វាគមន៍រូបគេ និងអរគុណគេដោយផ្ទាល់»។

ក្នុងសារនោះក៏បានសរសេរបន្ថែមថា៖ «ជាមួយនឹងការជឿជាក់ថាកីឡាបាល់ទាត់ គឺជាកីឡាមួយដែលអាចបង្រួបបង្រួមប្រទេសនានានៅក្នុងការប្រារព្ធពិធីពិសេសរួមមួយ ខ្ញុំជឿជាក់ថាយើងនឹងបន្តពង្រឹងចំណងមិត្ដភាពឲ្យកាន់តែខ្លំាង រវាងអ៊ុយរូហ្គាយ និងបារាំង»៕

សាររបស់ប្រធានាធិបតីអ៊ុយរ៉ាហ្គាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]