កម្ពុជា៖ ថ្នាលយុវជន​កម្ពុជា​ ៣​ រូបរបស់ក្លិបបឹងកេត​បាន​ទៅចូល​រួម​ក្នុងការប្រកួតជា​មួយ​យុវជន​ផ្សេង​ៗ​ទៀត​ ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ FCBEscola China Tournament នៅ​ក្នុងប្រទេស​ចិន​ដែល​រៀប​ចំ​ឡើង​ដោយ​ក្លិប FC Barcelona ផ្ទាល់។

ថ្នាលយុវជន​កម្ពុជា​ទាំង ៣​ រូប

ថ្នាលយុវជនទាំង ​ ​៣​ រូបរបស់ក្លិប​បឹងកេតរួមមានដូចជា​កីឡាករ​ ស្រេង ម៉ានិតសត្យា និង​ស្រេង ម៉ានិតចិត្រា​ ដែលពួកគេទាំងពីរនាក់នឹងត្រូវ​ចូល​រួម​​ជា​មួយ​ក្រុមយុវជនរបស់សាលាបាល់ទាត់ក្លិបអ្នកមានបុណ្យ Barcelona​ នៅសឹង្ហបុរី​ដែល​មាន​អាយុ​ក្រោម​ ១៦​ ឆ្នាំ។ ចំណែក​កុមារា​ ប៉ុល សុសីហរាជ​ នឹង​ត្រូវចូល​រួម​ជា​មួយ​ក្រុមយុវជនផ្សេងទៀត​ដែល​មាន​អាយុ​ក្រោម ​១០ ​ឆ្នាំ។

គួរឲ្យដឹងផងដែរថា​ពួក​គេ​ទាំង ​៣ ​នាក់​នោះក៏បាន​ទៅ​ដល់​ក្នុងប្រទេស​ចិនរួចរាល់ផងដែរ ពោលគឺកំពុងហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ការប្រកួតដំបូងរបស់ពួកគេ។

យុវជន ប៉ិល សុសីហរាជ

សូមបញ្ជាក់ថាព្រឹត្តិការណ៍​ពានរង្វាន់ FCBEscola China Tournament ​នឹង​ចាប់​ផ្តើម​ធ្វើការប្រកួតចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​២២​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨​​ នៅ​ប្រទេស​ចិន​។ ខណៈពេលដែរថ្នាល់យុវជន​របស់ក្លិបបឹងកេត​ទាំង ៣​ រូបនេះ​ទើបតែ​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​របស់​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona​ ​ក្នុង​ប្រទេស​សិង្ហបុរីផងដែរ ហើយពួកគេក៏ត្រូវបានគ្រូបង្វឹកធ្វើការជ្រើសរើសឲ្យទៅចូលរួមក្នុងពានរង្វាន់ដ៏អស្ចារ្យមួយនេះតែម្តង៕

សីហរាជ, សត្យា និង ចិត្រា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]