អាមេរិក៖ ក្រុមសារព័ត៌មាន Forbes បានបង្ហាញមុខក្រុមបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេលើលោក ដោយក្រុម Manchester United នៅតែឈរនៅលេខមួយ ខណៈ Real Madrid និង Barcelona កំពុងដេញយ៉ាងប្រកៀក។

សារព័ត៌មាន Forbes បានបង្ហាញឈ្មោះក្រុមបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេទាំង១០ ដោយក្នុងនោះមាន៦ក្រុមមកពីក្របខ័ណ្ឌ Premier League, ពីរក្រុមមកពីក្របខ័ណ្ឌ La Liga ចំណែកឯ Bundesliga និង Serie A មានវត្តមានមួយក្រុមៗ។ 

សារព័ត៌មាន Forbes

ក្រុម Manchester United បានឈរនៅលើកំពូលតារាងបានរយៈពេលពីរឆ្នាំជាប់ៗគ្នាហើយ ដោយឆ្នាំនេះតម្លៃពួកគេបានហក់ឡើងរហូតដល់ ៤១២៤លានដុល្លារអាមេរិក ដោយឆ្នាំមុនមានតម្លៃត្រឹមតែ ៣៦៩០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ក្រុម Real Madrid បានតាមពីរក្រោយដោយតម្លៃខុសគ្នាតែ៣៥លានប៉ុណ្ណោះ (តម្លៃសរុប ៤០៨៨លានដុល្លារអាមេរិក) ខណៈ Barcelona នៅឈរលេខ៣ ដោយក្លិបមានតម្លៃជាង ៤០៦៤លានដុល្លារអាមេរិក។

ខាងក្រោមនេះគឺជាតារាងក្លិបបាល់ទាត់ទាំង១០ដែលមានតម្លៃថ្លៃជាងគេនៅលើលោក៖ 

១. Manchester United មានតម្លៃសរុប៖ ៤១២៣លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៧៣៧លានដុល្លារ

កីឡាករក្រុម Manchester United

២. Real Madrid មានតម្លៃសរុប៖ ៤០៨៨លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៧៣៥លានដុល្លារ

កីឡាករក្រុម Real Madrid

៣. Barcelona មានតម្លៃសរុប៖ ៤០៦៤លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៧០៦លានដុល្លារ

កីឡាករក្រុម Barcelona

៤. Bayern Munich មានតម្លៃសរុប៖ ៣០៦៣លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៦៤០លានដុល្លារ

កីឡាករក្រុម Bayern Munich

៥. Manchester City មានតម្លៃសរុប៖ ២៤៧៤លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៥៧៥លានដុល្លារ

កីឡាករក្រុម Manchester City

៦. Arsenal មានតម្លៃសរុប៖ ២២៣៨លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៥៣១លានដុល្លារ

កីឡាករក្រុម Arsenal

៧. Chelsea មានតម្លៃសរុប៖ ២០៦២លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៤៦៦លានដុល្លារ

កីឡាករក្រុម Chelsea

៨. Liverpool មានតម្លៃសរុប៖ ១៩៤៤លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៤៦២លានដុល្លារ

កីឡាករក្រុម Liverpool

៩. Juventus មានតម្លៃសរុប៖ ១៤៧២លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៤៤២លានដុល្លារ

កីឡាករក្រុម Juventus

១០. Tottenham Hotspur មានតម្លៃសរុប៖ ១២៣៧លានដុល្លារ --- ចំណូលក្នុងមួយឆ្នាំ៖ ៣៨៧លានដុល្លារ

កីឡាករក្រុម Tottenham Hotspurs

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]