ភ្នំពេញ៖ ក្រោយពីមហាជនបានដឹងពីទុក្ខលំបាករបស់តារាចម្រៀងដ៏ល្បីឈ្មោះម្ចាស់បទ«មិនស្រលាញ់អូនមិនបាន» លោកចាន់ សម័យ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ក្រោយលោកមានទាំងជំងឺជាប់ប្រាណ ដែលខំលាក់ទុកអស់រយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ រាល់បទចម្រៀងរបស់តារារូបនេះពីមុនៗ សុទ្ធតែពីរោះ និងនៅតែទាក់ចិត្តមហាជននៅតែបន្តការគាំទ្រ ស្តាប់និងចងចាំជានិច្ច។ ស្របពេលជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើន ពិតជាចង់ឲ្យរូបលោកវិលត្រលប់មកសិល្បៈវិញ ខ្លាំងមែនទែន ព្រោះថាសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់លោកក៏មិនអន់ដែរ។

តែពេលនេះបំណងរបស់មហាជន ក៏បានសម្រេច តារាចម្រៀងរូបនេះ បានវិលមករកប្រភពដើម គឺវិលចូលសិល្បៈវិញហើយ ដោយលោកនឹងឡើងច្រៀងតាមកម្មវិធីនានា នេះបើតាមរយៈការធ្វើការបទសម្ភាសន៍ របស់លោកឲ្យអ្នកគាំទ្របានដឹងកាលពីពេលថ្មីៗនេះ។ លើសពីនេះទៅទៀត ដោយសារតែការស្រលាញ់សម្លេងរបស់តារារូបនេះ អ្នកនាង កាតុ នឹងស្វែងរកផលិតកម្ម ជួយឲ្យរូបលោកបានចូលផងដែរ។

ទន្ទឹមនឹងនេះលោក ក៏បានបញ្ចេញសំនៀងយ៉ាងពីរោះបំផុត នៅក្នុងបទដ៏ល្បីៗរបស់លោក និងបទភ្លេងការពីរោះខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានដឹងថាវិលមកសិល្បៈវិញ និងបកស្រាយនូវចម្រៀង២បទនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ 

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]