អេស្ប៉ាញ៖ លោក Florentino Perez បានប្រកាសជំហរយ៉ាងរឹងមាំថា ក្រុម Real Madrid នឹងនៅតែបន្តនាំកីឡាករល្បីៗមកលេងឲ្យក្លិបទៀត ដើម្បីជំនួសកីឡាករឆ្នើម Cristiano Ronaldo។

ក្រោយពី Ronaldo បានបង្ហាញខ្លួនជាកីឡាកររបស់ក្រុម Juventus ជាផ្លូវការ លោក Perez ត្រូវបានអ្នកគាំទ្រមួយចំនួនធំធ្វើការរិះគន់មិនសំចៃដៃ ដោយសារតែលោកបានបើកភ្លើងខៀវឲ្យកីឡាករដែលជួយឲ្យក្រុម Real Madrid ឈ្នះពាន Champions League ដល់ទៅ៤ដងក្នុងរយៈពេល៥ឆ្នាំ។ 

កីឡាករ Ronaldo និង លោក Perez

យ៉ាងណាមិញ ម្ចាស់ក្លិបសញ្ជាតិអេស្ប៉ាញរូបនេះបានចេញមុខមកបកស្រាយឲ្យអស់មន្ទិលពីអ្នកគាំទ្រ ដោយលោកបានប្រកាសជំហរដ៏រឹងមាំលើការពង្រឹងក្លិប ហើយបានសន្យាអំពីការទិញកីឡាករល្បីៗនៅលើពិភពបាល់ទាត់ មកកាន់ទឹកដី Santiago Bernabeu។

ក្នុងនោះដែរ លោក Perez បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុម Real Madrid នៅតែជាក្លិបល្អជាងគេលើលោក បើទោះបីជាអវត្តមានកីឡាករឆ្នើមក៏ដោយ ហើយលោកសង្ឃឹមថា អ្នកគាំទ្រនឹងនៅតែជឿជាក់លើការសម្រេចចិត្តរបស់ក្លិបបន្តទៀត។ 

លោក Florentino Perez

គួរឲ្យដឹងថា ក្រុម Real Madrid បានកំពុងតែតាមចែចូវខ្សែប្រយុទ្ធ Eden Hazard និង Kylian Mbappe ក្រោយពីពួកគេទាំងពីររូបបានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងព្រឹត្តិការណ៍ World Cup៕

កីឡាករ Mbappe និង Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]