ភ្នំពេញ៖ ភាគច្រើន ប្រិយមិត្ត ធ្លាប់គិតថា វិស័យសិល្បៈជាកន្លែង រកលុយបានយ៉ាងស្រួល ដោយគ្រាន់តែ ថតកុន ថតស្ពត ទទួលបានប្រាក់ចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាពិសេស ក៏មានអ្នកខ្លះ បានគិតថា សិល្បៈនេះ ក៏អាចជួយឲ្យតារាៗ ក្លាយជា អ្នកមាន ក្នុងពេលមួយភ្លែតផងដែរ។

ប៉ុន្តែពេលខ្លះ តារាដែល ប្រឡូកក្នុងវិស័យសិល្បៈនេះដែរ មិនប្រាកដថា ពួកគេ អាចមានទ្រព្យសម្បត្តិ ព្រោះតែ តែថតកុននោះទេ ព្រោះថា ជួនកាល ពួកគេ ជាអ្នកមានស្រាប់ តាំងពីមិនទាន់ចូលសិល្បៈមកម្ល៉េះ។

ជាពិសេស ក្រុមគ្រួសាររបស់តារាទាំងនោះ ក៏ជា អ្នកមានមុខមាត់ក្នុងសង្គម ឋានៈជាអ្នកឧកញ៉ា និង ឯកឧត្តម ឬអ្នករកស៊ី ដែលអាចរកចំណូលបានយ៉ាងច្រើន។

តោះមកតាមដាន តារាដែលជាអ្នកមានស្រាប់ មុនចូលសិល្បៈ៖

១) តូតា៖ មនុស្សជាច្រើននាក់ ប្រហែលគិតថា រូបនាងមានទ្រព្យ ជិះឡានទំនើប និងផ្ទះធំស្កឹមស្កៃ ក៏ព្រោះតែរកបានក្នុងវិស័យសិល្បៈ និងមានអ្នកខ្លះ បានគិតរឿងមិនល្អ ទៅលើនាងក៏មានដែរ។ តែតាមការពិតទៅ គ្រួសាររបស់ នាង ជាអ្នកមានស្រាប់ ដែលអ្នកម្តាយរបស់នាង ជាអ្នកលក់មាស និងរកស៊ីផ្សេងៗទៀត ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេ ដែលនាងជិះសុទ្ធឡានទំនើប រស់នៅ ផ្ទះធំទ្រនំខ្ពស់បែបនេះ។

តូតា
តូតា

២) ឌីជេ សាមេនតា៖ បច្ចុប្បន្ននេះ រូបនាង ក៏បានផ្អាកពីសិល្បៈយូរឆ្នាំមកហើយ ព្រោះថា នាងចង់យកពេល ប្រើជីវិតគូជាមួយនឹង គ្រួសាររបស់នាងឲ្យបានច្រើន។ ប៉ុន្តែអ្វីដែលសំខាន់ តាំងពីចូលសិល្បៈ នាង បានលាក់ប្រវត្តិរបស់ខ្លួន ឡើងជិតតែម្តង ទើបតែពេលនេះទេ ទើបដឹងថា រូបនាង ស្ថិតក្នុងវង់ត្រកូលមានទ្រព្យសម្បត្តិខ្លាំង ដែលឪពុកនាង មានឋានៈខ្ពង់ខ្ពស់ ក្នុងជួររដ្ឋាភិបាល។

ឌីជេ សាមេនតា
ឌីជេ សាមេនតា

៣) សុគា គីមលាង៖ ចំពោះតារាស្រីរូបនេះ ទើបតែប្រឡូកក្នុងវិស័យសិល្បៈ ក្នុងមួយរយៈខ្លីតែប៉ុណ្ណោះ ហើយរូបនាង ធ្វើឲ្យគេស្គាល់ តាមរយៈ ការរៀបចំខ្លូន ជាទេពធីតាសង្រ្កាន្ត កាលពីចូលឆ្នាំខ្មែរ កន្លងទៅ។ ក្នុងនោះដែរ គេចាប់អារម្មណ៍ថា រូបនាង ទើបតែចូលសិល្បៈសោះ ហេតុអ្វី ហាយសូរខ្លាំងម្ល៉េះ។ ប៉ុន្តែតាមការពិតទៅ គ្រួសាររបស់ តារាស្រីរូបនេះ ជាអ្នកមានទ្រព្យសម្បត្តិច្រើន គ្រាន់តែនាង មិនបង្ហាញ ពីអត្តសញ្ញាណពិតនៃគ្រួសារនាង តែប៉ុណ្ណោះ។

សុគា គីមលាង
សុគា គីមលាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគា គីមលាង