ហ្វាំងឡង់៖ យន្តហោះឯកជនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលត្រូវបានគេដឹងថា មានតម្លៃ ៥០០លានដុល្លារអាមេរិក បានចុះចតនៅក្នុងរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់ កាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ មុនជំនួបកំពូលជាប្រវត្តិសាស្រ្តមួយ ជាមួយនឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

ទន្ទឹមនឹងនេះ អ្វីដែលធ្វើគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺយន្តហោះឯកជន IL-96-300PU តម្លៃ ៥០០លានដុល្លារអាមេរិក របស់ពូទីន ពិតជាស្អាតឡូយអស្ចារ្យនៃទិដ្ឋភាពខាងក្នុង ដែលសុទ្ធសឹងតែពោរពេញទៅដោយរចនាបថ និងគ្រឿងបរិក្ខាល្អប្រណីត ខណៈដែលផ្នែកខ្លះ ថែមទាំងត្រូវបានធ្វើឡើងពីមាសយ៉ាងភ្លឺចាំង មិនចាញ់ទៅនឹងយន្តហោះឯកជន Air Force One របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តម្លៃ១ពាន់លានដុល្លារឡើយ។

យន្តហោះឯកជនរបស់ពូទីន

យន្តហោះឯកជននេះ ត្រូវបានស្ថាបនា ឬធ្វើឡើងដោយខាងក្រុមហ៊ុនអាកាសចរណ៍ Voronezh បំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ជាច្រើន។ វាមានប្រវែង ៦៥ម៉ែត្រ ស្លាបប្រវែង ៦៥ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ១៦៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំណែកឯ លក្ខណៈពិសេសខាងក្នុងវិញ សុទ្ធតែបំពាក់ដោយគ្រឿងសង្ហារឹមល្អប្រណីត ធំទូលាយ រួមមានបន្ទប់ហាត់ប្រាណ បន្ទប់សន្និសីទ តុការិយាល័យ បន្ទប់គេងប្រណីត បន្ទប់ទឹកប្រណីត ជាមួយនឹងគម្របបង្គន់មាស និងផ្ទះបាយយ៉ាងទំនើបផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ មកទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖  

ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
លក្ខណៈពិសេសផ្សេងៗរបស់យន្តហោះ
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន
ទិដ្ឋភាពខាងក្នុងយន្តហោះឯកជនរបស់ពូទីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]