(បាត់ដំបង)៖ ក្មេងប្រុសម្នាក់អាយុទើបតែ២ឆ្នាំ បានស្លាប់ដោយសារលង់ទឹក ខណៈឪពុកម្តាយធ្វេសប្រហែសជាប់រវល់នឹងការងារច្រើនពេក ដោយបណ្តោយឲ្យនៅលេងម្នាក់ឯង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចក្រុមទី១៣ ភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចមូលដ្ឋានស្រុកថ្មគោល បានឲ្យដឹងថា នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចក្រុមទី១៣ ភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានក្មេងប្រុសម្នាក់ ត្រូវបានស្លាប់ដោយសារលង់ទឹក ពេលឪពុកម្តាយធ្វេសប្រហែសជាប់រវល់នឹងការងារច្រើនពេក ដោយបណ្តោយឲ្យនៅលេងម្នាក់ឯង។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះដែលលង់ទឹកស្លាប់មានឈ្មោះ ចាន់ឌី វុទ្ធី ភេទប្រុស អាយុ២ឆ្នាំ។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ក្មេងប្រុសម្នាក់អាយុទើបតែ២ឆ្នាំ បានស្លាប់

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]