ថៃ៖ ព្រោះតែចង់បានសម្រស់ដើមទ្រូងស្រស់ស្អាតជាងមុនទ្វេដង ទើបបានជាធ្វើឱ្យអតតីតារាចម្រៀងស្រីរូបស្អាតកញ្ញា May Jeeranan សម្រេចចិត្តហោះទៅវះកាត់បន្ថែមដើមទ្រូងដល់ប្រទេសកូរ៉េ ប៉ុន្តែនរណាទៅស្មានដល់ថា បែរជានាំការសេចក្តីទុក្ខវេទនាមកដាក់ខ្លួន ប៊ិះតែនឹងស្លាប់ដូច្នេះទៅវិញ។

ជាក់ស្តែងពេលនេះអតីតតារាចម្រៀងកញ្ញា May Jeeranan កំពុងតែទទួលការសម្រាកព្យាបាលនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ដោយមានអាការ ស្លាប់ និងរស់ស្មើរគ្នា គួរឱ្យអាណិត។

ហើយទន្ទឹមនឹងនេះផងដែរ កាលពីម្សិលមិញនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក May Jeeranan ក៏បានផុសប្រាប់ឱ្យដឹងពីតម្លៃដែលនាងទៅធ្វើការវះកាត់បន្ថែមសម្រស់ដើមទ្រូងនៅប្រទេសកូរ៉េ ដោយត្រូវចំណាយប្រាក់អស់រហូតដល់ទៅ ៤៤០,០០០ បាតឯណោះ (ប្រហែល ១.៣១៩០ ដុល្លារ) ប៉ុន្តែលទ្ធផលដែលនាងទទួលបានគឺមានជំងឺធ្ងន់ធ្ងរនឹកស្មានមិនដល់បែបនេះទៅវិញ។

គួរឱ្យដឹងផងដែរថា ថ្មីៗនេះកញ្ញា May Jeeranan បានចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យក្នុងប្រទេសថៃភ្លាមៗបន្ទាប់ពីវិលមកពីកូរេ៉វិញដោយសភាពជំងឺធ្វើទុក្ខខ្លាំង ព្រោះតែការវះកាត់ខុសបច្ចេកទេស បណ្តាលឱ្យមានឆ្លងមេរោគចូលទៅក្នុងឈាមរបស់នាង។ 

ពេលនេះមហាជន និងអ្នកគាំទ្រកំពុងតែអាណិតអាសូរ និងផ្តល់កម្លាំងចិត្តឱ្យនាងយ៉ាងខ្លាំង សូមឱ្យឆាប់ជាពីជំងឺនេះឆាប់ៗក្នុងពេលខាងមុខ៕

ទស្សនារូបភាពខាងក្រោម៖  

កញ្ញា May Jeeranan
កញ្ញា May Jeeranan
កញ្ញា May Jeeranan
សភាព May កំពុងព្យាបាលនៅមន្ទីរពេទ្យ
សភាព May កំពុងព្យាបាលនៅមន្ទីរពេទ្យ
សភាព May កំពុងព្យាបាលនៅមន្ទីរពេទ្យ
សភាព May កំពុងព្យាបាលនៅមន្ទីរពេទ្យ
សភាព May កំពុងព្យាបាលនៅមន្ទីរពេទ្យ
សភាព May កំពុងព្យាបាលនៅមន្ទីរពេទ្យ
សភាពដើមទ្រូងរបស់ May
សារប្រាប់តម្លៃវះកាត់របស់ May លើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]