កូរ៉េខាងត្បូង៖ មហាជនជាច្រើនច្បាស់ជាគិតថា គ្រប់ជនជាតិកូរ៉េដែលជាពិសេស គឺក្រុមតារាចម្រៀងប្រុសស្រីតែម្តង ដោយពួកគេម្នាក់ៗសុទ្ធសឹងតែ ពូកែថែរក្សាសម្រស់រូបរាង ឲ្យនៅតែក្មេងស្អាត ឬគេហៅម៉្យាងទៀតថា សាច់ចាំ ដែលឃើញហើយគួរឲ្យច្រណែនតែម្តង។

ដោយឡែក ស្រាប់តែថ្មីៗនេះ ក៏មានអ្នកគាំទ្រជាច្រើន បានរកឃើញថា ក្រៅពីតារាដែលបានរៀបរាប់ខាងលើ ក្នុងនោះក៏មានតារាចម្រៀងKpopប្រុសស្រីមួយចំនួនតូច ទៀតផ្សេងទៀត ដែលពួកគេមិនបានមានលក្ខណៈពិសេសដូចខាងលើនោះទេ ពោលពួកគេបែរជាត្រូវបានគេចាត់ទុកថា ជាតារាដែលមានមុខចាស់ជាងអាយុទៅវិញ៕

បើចង់ដឹងថាមានតារារូបណាខ្លះ តាមដានខាងក្រោម៖

១. សមាជិកក្រុម NU'EST ឈ្មោះ Baekho អាយុ(២២ឆ្នាំ) ប៉ុន្តែបើក្រឡេកមើលមួយភ្លែតស្មានតែអាយុ ៣០ឆ្នាំ។

សមាជិកក្រុម NU'EST ឈ្មោះ Baekho

២. តារាចម្រៀងស្រី Hyorin អាយុ(២៧ឆ្នាំ) មើលតាមសម្បុរនិងរូបរាងរបស់នាង ដូចនារីវ័យ៣០ឆ្នាំ ដោយតាមពិតនាងមានអាយុត្រឹមតែជាង២០ឆ្នាំតែប៉ុណ្ណោះ។

តារាចម្រៀងស្រី Hyorin

៣. តារាចម្រៀងស្រី Chungha អាយុ(២២ឆ្នាំ) នាងមានសម្រស់ស្រស់ស្អាត ប៉ុន្តែមានលក្ខណៈបែបចំណាស់ស្មើនឹងនារីវ័យ២០ឆ្នាំក្រាស់។

តារាចម្រៀងស្រី Chungha

៤. សមាជិកក្រុម NCT ឈ្មោះ Jaehyun អាយុ (២១ឆ្នាំ) បើសិនជាអ្នកមិនបានដឹងអាយុរបស់តារាប្រុសរូបនេះពីមុនមកទេ ប្រាកដជាគិតថាលោកជាបុរសវ័កណ្តាលហើយ។

សមាជិកក្រុម NCT ឈ្មោះ Jaehyun

៥.សមាជិកក្រុម TWICE ឈ្មោះ Tzuyu អាយុ(១៩ឆ្នាំ) មើលតាមរយៈកម្ពស់និងរូបរាងធំពេញវ័យរបស់នាង គ្មានអ្នកណាជឿថានាងមានអាយុ១៩ឆ្នាំឡើយ។

សមាជិកក្រុម TWICE ឈ្មោះ Tzuyu

៦. សមាជិកក្រុម MAMAMOO ឈ្មោះ Hwasa អាយុ (២២ឆ្នាំ) តារាស្រីសម្បុរស្រអែមរូបរាងស៊ិចស៊ីគួរឲ្យទាក់ទាញខ្លាំងបែបនេះ តើអ្នកជឿទេថានាងមានអាយុត្រឹមតែ២២ឆ្នាំ?

សមាជិកក្រុម MAMAMOO ឈ្មោះ Hwasa

៧. តារារ៉េបស្រី Jessi អាយុ(២៩ឆ្នាំ) គ្រប់គ្នាគិតថានាងមានអាយុជាង៣០ឆ្នាំហើយ ប៉ុន្តែការពិតនាងមិនទាន់ចូលខ្ទង់៣០ផង។

តារារ៉េបស្រី Jessi

៨. សមាជិកក្រុម A Pink ឈ្មោះ Hayoung អាយុ(២១ឆ្នាំ) នាងមើលទៅដូចជាអាយុ២៥ឆ្នាំ ។

សមាជិកក្រុម A Pink ឈ្មោះ Hayoung

៩. សមាជិកក្រុម Highlight ឈ្មោះ Dongwoon អាយុ(២៧ឆ្នាំ) តាមរយៈមុខមាត់និងរូបរាងរបស់លោក ដូចជាអាយុ៣០ដែរ៕

សមាជិកក្រុម Highlight ឈ្មោះ Dongwoon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]