សឹង្ហបុរី៖ ពិធីករពូកែសម្ដី លោក ហេរ៉ូ ជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ តាមរយៈកម្មវិធីកម្សាន្តនានាជាច្រើនផងដែរ។

នាពេលបច្ចុប្បន្នតារាប្រុសខ្មៅស្រអែមរូបនេះ កំពុងតែមានភាពមមាញឹកខ្លាំង នៅក្នុងការងារមិនថា ជាពិធីករនៅលើឆាក ឫក៏មុខរបររកស៊ីរបស់ខ្លួននោះទេ។

យ៉ាងណាមិញ បើទោះជាមានភាពមមាញឹកបែបនេះក៏ពិតមែន ក៏តារាប្រុសរូបនេះ នៅតែឆ្លៀតរកពេលសម្រាកលំហែកាយ ជាមួយនឹងការធ្វើដំណើរកម្សាន្ត ទៅឯក្រៅប្រទេស យ៉ាងសប្បាយរីករាយផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ លោក ហេរ៉ូ បានទៅដើរលេងនៅឯសឹង្ហបុរី ហើយអ្វីដែលពិសេសនោះ ទៅក្រៅប្រទេសលើកនេះ លោកក៏បានទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ម៉ាកLouis Vuitton ជាប្រ៊េនម៉ាកល្បីខ្លាំង លើពិភពលោក។

ទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតឯកជនរបស់តារាប្រុសរូបនេះ ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនចាញ់តារាល្បីៗដទៃទៀតប៉ុន្មាននោះទេ៕  

ហេរ៉ូ
ហេរ៉ូ និងមិត្តភក្តិ
របស់ប្រើប្រាស់ប្រ៊េនៗ ហេរ៉ូ
ហេរ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero