ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញាទេព បូព្រឹក្ស ហាក់ស្ងប់ស្ងាត់មិនចេញបទចម្រៀង ប៉ុន្តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែលេចធ្លោដដែលសម្រាប់អ្នកគាំទ្រ។

ដោយឡែក កាលពីម្សិលមិញនេះ កញ្ញាទេព បូព្រឹក្ស បានធ្វើការLiveវីដេអូចេញ​ពីផេកហ្វេសប៊ុករបស់នាង និយាយរឿងមួយចំនួនទាក់ទងនឹង ភាពស្ងប់ស្ងាត់មិនចេញ បទចម្រៀងរបស់ខ្លួន។

យ៉ាងណាមិញ ផ្អែកលើវីដេអូLiveនោះផងដែរ កញ្ញា ទេព បូព្រឹក្ស បាននិយាយថា នៅពេលឆាប់ៗខាងមុខនេះ នាងនឹងគម្រោងចេញបទថ្មីសម្រាប់ខ្លួនឯង ប៉ុន្តែបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ តារាសាច់សខ្ចីរូបនេះ ថែមទាំងបោះសម្តីថា នាងមិនអាចទ្រាំចាំ មួយឆ្នាំចេញបទចម្រៀងឲ្យនាងតែមួយបទនោះទេ។

ទោះជាយ៉ាងណាក្តី មហាជនពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលលឺសម្តីរបស់កញ្ញា ទេព បូព្រឹក្សបែបនេះ ព្រោះមិនដឹងថានាងមានបញ្ហាអ្វីជាមួយផលិតកម្មនោះទេ ទើបនាងដល់ថ្នាក់ ធ្វើបទចម្រៀងខ្លួនឯង ចេញខ្លួនឯងបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណា?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស Live វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស