នីហ្ស៊េរីយ៉ា៖ សហព័ន្ធ FIFA បានសម្រេចពិន័យឲ្យក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសនីហ្ស៊េរីយ៉ាផ្អាកការប្រកួតសិន ដោយសារតែសហព័ន្ធបាល់ទាត់របស់ប្រទេសនេះមានជម្លោះផ្ទៃក្នុងទៅលើនរណាជាអ្នកកាន់ដំណែងប្រធានសហព័ន្ធ។

សហព័ន្ធបាល់ទាត់ប្រទេសនីហ្ស៊េរីយ៉ា កំពុងតែធ្លាក់ក្នុងភាពច្របូកច្របល់ ក្រោយពីបុរសពីររូបបានអះអាងថាខ្លួនគឺជាប្រធានសហព័ន្ធពិតប្រកដដោយ លោក Amaju Pinnick ត្រូវបាន FIFA ទទួលស្គាល់ ខណៈដែលមន្ត្រីក្នុងប្រទេសមួយចំនួនធំបានទទួលស្គាល់ថាលោក Chris Giwa គឺជាប្រធានសហព័ន្ធពិតប្រាកដ។

លោក Amaju Pinnick
លោក Chris Giwa

រឿងដ៏ច្របូកច្របល់នេះបានត្រូវអ្នកជំនាញពី FIFA ចុះមកដោះស្រាយផងដែរ តែមិនទទួលបានលទ្ធផលអ្វីទេ ដោយសារបុរសទាំងពីរូបនេះបាននៅតែចចេសចង់បន្តដំណែងរៀងៗខ្លួន។

ខណៈនេះដែរ សហព័ន្ធ FIFA បានបញ្ជាឲ្យក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសនីហ្ស៊េរីយ៉ាផ្អាកការប្រកួតសិន ហើយឲ្យពួកគេដោះស្រាយរឿងផ្ទៃក្នុងនេះឲ្យដាច់ស្រេចសិន ប៉ុន្តែបើពួកគេនៅតែចចេសទាំងសងខាងទៀត សហព័ន្ធបាល់ទាត់ពិភពលោកនឹងពិន័យមិនឲ្យជម្រើសជាតិនីហ្ស៊េរីយ៉ាចូលរួមប្រកួតពានរង្វាន់ Africa Cup of Nations ដែលត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនោះទេ៕

ក្រុមជម្រើសជាតិនីហ្ស៊េរីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]