Y71 មិនមែនជាម៉ូឌែលថ្មីនោះទេ វាជាស្មាតហ្វូនកម្រិត ថវិកាធុនមធ្យមរបស់ vivo ដែលបានចេញ លក់រួចមកហើយ​ នៅក្នុងទីផ្សារប្រទេសយើង ហើយវាក៏ទទួលបានការគាំទ្រពី សំណាក់អតិថិជនច្រើនផងដែរ។ បើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន vivo ពេលនេះ Y71 ស៊េរីថ្មី ជាមួយនឹងជម្រើសរ៉េមថ្មី បានបង្ហាញវត្តមាន សាជាថ្មីម្តងទៀតហើយ​ ជាមួយនឹងតម្លៃ សមរម្យជាងមុនផងដែរ។

Y71
Y71

គួរបញ្ជាក់ផងដែរថា ស៊េរីថ្មីនេះមិនខុសពីស៊េរីមុនច្រើនទេ ចំណុចដែលខុសធំជាងគេនោះ គឺជាផ្នែក រ៉េម និង​កាមេរ៉ា របស់ទូរស័ព្ទ។

ទាំងនេះគឺជាលក្ខណៈផ្សេងទៀតរបស់ vivo Y71​​ ថ្មីដែលមាន រ៉េម 2GB​ :ឭ
- ដំណើរការដោយ Android 8.1 Oreo និងមានផ្ទាំង Interface ប្រភេទ FunTouch 4.0
- មាន Chipset ជាប្រភេទ Snapdragon 425 និង CPU Quad-Core 1.4 GHz
- មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 16GB ថែមក្រៅបាន 256GB
- មានថ្មទំហំ 3360 mAh + មុខងារសន្សំសំចៃថ្ម
- មានអេក្រង់ Full-View ប្រភេទ IPS LCD ទំហំ 6អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ (720 x 1440) pixels
- មានវិមាត្រ (155.87 x 75.74 x 7.8)មម និងទម្ងន់ 150ក្រាម
- ជម្រើសពណ៌: មាស និងខ្មៅគ្រើម
- កាមេរ៉ាក្រោយទំហំ 8MP (f.2.0) និងកាមេរ៉ាមុខទំហំ 5MP (f.2.2) + បច្ចេកវិទ្យា AI Face Beauty
- មុខងារដោះសោរតាមរយៈការស្កេនមុខ (Face Access)

បើសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍ចំពោះ vivo Y71 2GB ថ្មីនេះ គឺអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរស័ព្ទនានា នៅក្នុងទីផ្សារប្រទេសយើងចាប់ពីថ្ងៃ 18 កក្កដា នេះតទៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ​​ 149$ ប៉ុណ្ណោះ ។ 

តម្លៃពិសេសត្រឹមតែ​​ 149$ ប៉ុណ្ណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]