តៃវ៉ាន់៖ ជាការពិតណាស់ សម្ផស្សគឺជារឿងមួយដ៏សំខាន់បំផុត សម្រាប់មនុស្សគ្រប់រូប មិនថាតែបុរសឬស្រ្តីនោះទេ។ តែជាពិសេស សម្រាប់ស្រ្តីៗតែម្តង បើរាងមិនស្រស់ស្អាត និងម៉ាប់ៗហើយនោះ ច្បាស់ណាស់ប្រាកដជាបុរសៗមិនសូវជាយកភ្នែកមើលប៉ុន្មាននោះឡើយ។

យ៉ាងណាមិញ ក្រឡេកមកមើលនារីតៃវ៉ាន់ម្នាក់ ដែលថ្មីៗនេះកំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម ក្រោយគេដឹងថា នាងបានខិតខំចំណាយពេល សម្រកទម្ងន់តាមបែបធម្មជាតិ រហូតទាល់តែបានសម្រេច ស្រស់ស្អាតមិនចាញ់តារាកូរ៉េ បន្ទាប់ពីអន់ចិត្តនឹងរាងម៉ាប់ៗគួរឲ្យស្អប់របស់ខ្លួនឯង។

នាង Karen Hu

នាង Karen Hu (ឬ Xiao Zhen) មានអាយុ ៣៣ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកម្តាយកូនមួយ (កូនស្រី) ដែលមានរូបរាងម៉ាប់ៗ ធុញទ្រាន់នឹងខ្លួនឯង (ប្រភពមិនបញ្ជាក់ប្រាប់ពីទម្ងន់ដើម) ម្យ៉ាងភាពធាត់ថែមទាំងបង្កជាជំងឺដល់នាង (បញ្ហារោគស្រ្តី) រហូតទីបំផុតជំរុញចិត្តឲ្យនាងងាកមកគិតគូរពីសុខភាព ចង់បានរាងស្អាតស្លីមវិញ។

លើសពីនេះ សូម្បីតែឪពុករបស់នាង ក៏បានលើកទឹកចិត្តឲ្យនាងគិតគូរពីសុខភាព ដោយសន្យាថានឹងឲ្យលុយនាងជាង ១ពាន់ដុល្លារជារង្វាន់ ប្រសិនបើ Karen អាចស្រកទម្ងន់បានក្នុងពេលយ៉ាងខ្លី។

ទីបំផុតហ្គេមមួយនេះ ក៏បានធ្វើឲ្យ Karen អាចយកឈ្នះ រហូតនាងអាចស្រកបាន ៣០គីឡូក្រាម ត្រឹមរយៈពេល ១២២ថ្ងៃ (ឬប្រហែល៤ខែ) ដោយគិតត្រឹមខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ។ ខណៈរហូតមកទល់ពេលនេះ រយៈពេលជាង៦ខែ Karen ស្រកបាន៣៧គីឡូក្រាមហើយ។

អ្វីរឹតតែពិសេសនោះ គ្រប់គ្នាថែមទាំងជំរុញទឹកចិត្តនាង ឲ្យក្លាយជាតារាម៉ូដែលថែមទៀត ក្រោយឃើញរូបរាងដ៏ស្រស់ស្អាតរបស់នាង។

រូបភាពកាលនៅធាត់របស់ នាង Karen Hu

ក្រោយទទួលបានរូបរាងស្លីមស្អាតហើយនោះ Karen នាងក៏បានបង្ហើបប្រាប់ ពីអាថ៌កំបាំងរបស់នាង សំខាន់ៗ៣ចំណុច ដើម្បីចែកជូនដល់ស្រ្តីគ្រប់រូប អាចយកទៅព្យាយាមអនុវត្តតាមនាង ដែលក្នុងនោះរួមមាន បញ្ឈប់ការទទួលទានគ្រឿងស្រវឹង (ឬភេសជ្ជៈមានជាតិអាកុល) បញ្ឈប់ការទទួលទានអាហារដែលមានជាតិហឺរ និងជាពិសេសនោះ គឺទាមទារឲ្យធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ។

ទន្ទឹមនឹងនេះ ការទទួលទានទឹកឲ្យបានច្រើន និងបរិភោគរបបអាហារត្រឹមត្រូវ បន្លែ ផ្លែឈើ ផ្តល់នូវវីតាមីនគ្រប់គ្រាន់ជួយទ្រទ្រង់រាងកាយ ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ដែលមិនគួរមើលរំលង។

ក្នុងនោះទៀតសោត Karen នាងក៏បានចែករំលែកបទពិសោធន៍របស់ខ្លួន ដោយសង្កត់ធ្ងន់ថា ត្រូវធ្វើលំហាត់ប្រាណ ៩០ភាគរយ និងទទួលទានរបបអាហារ ១០ភាគរយ ឲ្យបានសមស្រប។

Karen ថា បច្ចុប្បន្ននាងបានព្យាយាមកាត់បន្ថយការញ៉ាំអាហារ មកនៅសល់ត្រឹម ១ភាគ៣ (១/៣) នៃរបបអាហារដែលនាងទទួលទានប្រចាំថ្ងៃតែប៉ុណ្ណោះ (ញ៉ាំបន្លែ និងសាច់បន្តិចបន្តួច) ។

Karen និយាយថា៖

«បើទោះបីជាដំបូង វាពិតជាលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងការញ៉ាំអាហារមិនឲ្យលើសចំណុះដូចពីមុន ប៉ុន្តែត្រឹមរយៈពេល ២១ថ្ងៃក្រោយមក ការតស៊ូមួយនេះវាក៏ក្លាយជាទៅទម្លាប់។ ពួកយើងក៏គួរតែញ៉ាំអាហារយឺតៗ (កុំបង្ខំ) ដើម្បីឲ្យខួរក្បាលធ្វើដំណើរការ ថាអ្នកញ៉ាំអាហារបានឆ្អែតគ្រប់គ្រាន់ហើយ» ៕
រូបភាពកាលនៅធាត់របស់ នាង Karen Hu

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖ 

នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
នាង Karen Hu
សកម្មភាពហាត់ប្រាណរបស់ នាង Karen Hu
សកម្មភាពហាត់ប្រាណរបស់ នាង Karen Hu
សកម្មភាពហាត់ប្រាណរបស់ នាង Karen Hu
សកម្មភាពហាត់ប្រាណរបស់ នាង Karen Hu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]