សហរដ្ឋអាមេរិក ៖ អតីតតារាចម្រៀងប្រុស លោក សេន រ៉ានុត បានជួបទុក្ខដ៏សែនធំមួួយនៅក្នុងជីវិត ដោយត្រូវបាត់បង់លោកឪពុកជាទីស្រលាញ់ យ៉ាងគួរឲ្យស្តាយស្រណោះបំផុត ។

ជាក់ស្ដែង នាព្រលប់កាលពីម្សិលមិញនេះ តារាចម្រៀងរូបសង្ហា លោក សេន រ៉ានុត បានធ្វើការបង្ហោះសារខ្លីមួយ បង្ហាញពីអារម្មណ៍ឈឺចាប់ និងភាពនឹករំលឹកចំពោះលោកឪពុកថា៖« សូមទោស កូនមិនអាចជួយបាន សូមលោកពុក អញ្ជើញទៅកាន់ឋានដែលល្អប្រសើរកុំបីឃ្លាតណា»។

យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្ដាយជាទីបំផុតនោះ គឺតារាចម្រៀងប្រុសរូបនេះ មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់ លោកឱពុកជាទីគោរពស្រលាញ់របស់ខ្លួន ព្រោះថាលោករស់នៅឯសហរដ្ឋអាមេរិក ដែលជាហេតុមិនអាចមកទាន់ពេលវេលាចុងបញ្ចប់របស់ឱពុករបស់លោកបាននោះទេ ។

ជាមូយគ្នានេះដែរ ក៏មានមិត្តសិល្បៈ និងទស្សនិកជនជាច្រើនបានជួយផ្ដល់កម្លាំងចិត្ត និងបានជួយរំលែកទុក្ខយ៉ាងក្រៀមក្រំ ដែលតារាប្រុសរូបនេះត្រូវបានបាត់បង់មនុស្សដ៏សំខាន់ម្នាក់នៅក្នុងជីវិតរបស់លោក៕ 

សេន រ៉ានុត
សេន រ៉ានុត​
សេន រ៉ានុត​ និងឱពុក
សារ​ សេន រ៉ានុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេន រ៉ានុត