ថៃ៖ បន្ទាប់ពីបើកបង្ហាញអំពីទំនាក់ទំនងមក ពីមួយថ្ងៃ ទៅមួយថ្ងៃ តារាសម្តែងប្រុស សម្បុរស្រអែម លោក Weir Sukollawat កាន់តែបញ្ចេញភាពផ្អែមល្ហែម ជាមួយតារាសម្តែងស្រី កូនកាត់ ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ កញ្ញា Bella Ranee ជារឿយៗនៅក្នុងបណ្តាញសង្គម។

ជាក់ស្តែង ប៉ុន្មានអាទិត្យកន្លងទៅនេះ តារាសម្តែងទាំងពីរ រវល់ជាប់កិច្ចការងាររៀងៗខ្លួនរហូត មិនសូវមានពេលបានជួបមុខគ្នា ដល់ថ្នាក់ Weir បង្ហោះរូប Bella នៅក្នុងគណនី Instagram អង្វរឲ្យ Bella និងក្រុមមិត្តភក្តិរបស់នាង បង្កើតដំណើរកម្សាន្ត បន្ទាប់ពីសម្រាកពីការងារទៀតផង។

យ៉ាងណាមិញ អ្នកគាំទ្ររបស់អ្នកទាំងពីរ បានបង្អាប់តារាសម្តែងប្រុសរូបនេះចំៗថា «ចង់បង្កើតដំណើរកម្សាន្តជាក្រុម ប៉ុន្តែហេតុអ្វីបង្ហោះរូប Bella តែម្នាក់អញ្ចឹង?» និង «ហត់នឿយពីការងារមែន ឬនឹកគ្រាន់តែ Bella?» ជាដើម។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះនោះទេ ដែលតែងតែបង្អាប់រូបលោក ដែលតែងតែបង្ហាញភាពផ្អែមល្ហែមរបស់លោកទៅកាន់ កញ្ញា Bella នោះ សូម្បីតែអ្នកសិល្បៈដូចគ្នាក៏បង្អាប់រូបលោកខ្លាំងដូចគ្នាដែរ៕  

Bella Ranne
Weir Sukollawat
Weir Sukollawat
Bella Ranee
Bella និងWeir
Bella និងWeir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]