បរទេស៖ ប្រិយមិត្ដទាំងអស់គ្នាបានដឹងហើយថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង គឺជាម្ចាស់ជ័យជើងឯកពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤-២ កាលពី៣ថៃ្ងមុន។ 

ពានរង្វាន់ World Cup

ថ្វីត្បិតព្រឹត្ដិការណ៍ World Cup បានកន្លងផុត ហើយត្រូវរង់ចាំ៤ឆ្នាំទៀតមែន ប៉ុន្ដែសំណួរមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងទៅនឹងពានរង្វាន់ពិភពលោក ក៏នៅតែជាប្រធានបទដែលកំពុងមានការនឿយឆ្ងល់ពីសំណាក់អ្នកគំាទ្រជាច្រើន ដោយមានមតិខ្លះសួរថាតើពាន World Cup ពិតជាធើ្វពីមាសសុទ្ធមែន ហើយមានតម្លៃប៉ុន្មានដែរ។ 

ជាការពិត ពានរង្វាន់ពិភពលោកគឺពិតជាធើ្វឡើងដោយមាសសុទ្ធ ១៨ការ៉ាត់ និងមានទម្ងន់៥គីឡូក្រាម ហើយមានតម្លៃដល់ទៅ ១២ម៉ឺនផោនឯណោះ (ជាង១៥ម៉ឺនដុល្លារអាមេរិក) មានប្រវែង ៣៦, ៥សង់ទីម៉ែត្រ ជាមួយនឹងអង្កត់ផ្ចិត ១៣សង់ទីម៉ែត្រ។

វិចិត្រករដែលបានរចនាម៉ូតពានរង្វាន់នេះឡើង គឺលោក Silvio Gazaniga ជនជាតិអ៊ីតាលី ដែលបានដាក់សម្ពោធឲ្យប្រើពានមួយនេះនៅឆ្នាំ១៩៧៤ គ្រាដែលអាល្លឺម៉ង់ខាងលិច លើកពាន៕  

ពានរង្វាន់ World Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]