ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះ និងជាតួស្រីមួយរូបនៅក្នុងរឿង«ផ្កាថ្មី» កញ្ញាកុល ដាវី បានបញ្ឈប់ការសម្តែងភ្លាមៗ ក្រោយលឺដំណឹងថាគូស្នេហ៍របស់ខ្លួនលោក សុខ រក្សា បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ ដល់ថ្នាក់ចូលមន្ទីរពេទ្យទាំងយប់ដើម្បីសង្គ្រោះបន្ទាន់។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារារូបនេះ បានបង្ហាញសេចក្តីព្រួយបារម្ភទៅកាន់គូស្នេហ៍របស់ខ្លួនរួចមកហើយ ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែសម្រាប់ពេលនេះ សភាពរបស់តារាចម្រៀងប្រុសរូបនេះ កាន់តែខ្លាំងឡើងមួយរំពេច ធ្វើឲ្យគូស្នេហ៍របស់ខ្លួនព្រួយបារម្ភ បេះដូងស្ទើរតែធ្លាយចេញក្រៅពេលបានដឹងបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ នាងកំពុងតែធ្វើការងារថត នៅក្នុងរឿងភាគថ្មី តែនៅពេលលឺបែបនេះ តារារូបនេះក៏បញ្ឈប់ការថតភ្លាមៗ ដើម្បីទៅមើលគូស្នេហ៍របស់ខ្លួននៅមន្ទីរពេទ្យ ជាមួយសភាព និងរូបរាងពេលកំពុងថត។

ស្របពេលជាមួយគ្នានេះ នាងក៏បានបញ្ចេញសារមួយយ៉ាងដូច្នោះថា៖«បេះដូងស្ទើរតែបែកធ្លាយហើយ ពេញមួយថ្ងៃនេះ អរគុណក្រុមការងារទាំងអស់គ្នាដែលយល់ចិត្តខ្ញុំ អរគុណណាស់បងប្អូនល្អ ទាំងអស់ដែលបានមកសួរសុខទុក្ខដោយផ្ទាល់ និង អរគុណដល់បងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេស ដែលសួរសុខទុក្ខបារម្មណ៍ពីបងរក្សាតាមរយៈFB ឆាប់ជាវិញណាបងសំលាញ់ បងឈឺអញ្ចឹងអត់សប្បាយទេ»។

ក្រោយពីបានឃើញដូច្នោះក៏មានអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមនាំគ្នាជួយលើកទឹកចិត្តនាងគ្រប់គ្នា ថែមទាំងជួយជូនពរឲ្យតារាចម្រៀងលោកសុខ រក្សា ឆាប់ជាឡើងវិញ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖  

កុល ដាវី ពេលកំពុងថត
កុល ដាវី ពេលកំពុងថត
កុល ដាវី ពេលកំពុងថត
កុល ដាវី មកដល់មន្ទីរពេទ្យភ្លាមៗ
កុល ដាវី មកដល់មន្ទីរពេទ្យភ្លាមៗ
កុល ដាវី មកដល់មន្ទីរពេទ្យភ្លាមៗ
កុល ដាវី មកដល់មន្ទីរពេទ្យភ្លាមៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា