កូរ៉េខាងត្បូង៖ ខ្សែប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Son Heung-min អាចនឺងខកខានការប្រកួតមួយរយះរបស់ក្លិប នៅដើមរដូវកាលថ្មីនេះ Premier League ២០១៨-១៩ បន្ទាប់ពីរូបគេត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងជ្រើសរើសដើម្បីឲ្យគេទៅជួយក្រុមក្នុងព្រឹត្តិការណ៍ពានរង្វាន់ Asian Games នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

Son Heung-min

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនោះ ត្រូវបានគ្រូបង្វឹកសម្រេចដាក់បញ្ចូលរូបគេជាកីឡាករដែលលើសអាយុមួយក្នុងចំណោម ៣ នាក់នៅក្នុងបញ្ជី ២០ នាក់របស់់ក្រុម U23 កូរ៉េខាងត្បូង សម្រាប់ព្រឹត្តិការណ៍ Asian Games ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១៤ សីហាដល់ថ្ងៃទី ១ កញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ។

គួរឲ្យដឹងផងដែរថា ក្លិប Tottenham អាចមានសិទ្ធិមិនអនុញ្ញាតឱ្យម្ចាស់អាវលេខ ៧ រូបនេះទៅចូលរួមក្នុងការប្រកួតបាន ពីព្រោះវិញ្ញាសាបាល់ទាត់នៅក្នុង Asian Games មិនមែនជាកម្មវិធីផ្លូវការរបស់ FIFA នោះទេ។

Son Heung-min

សូមបញ្ជាក់ថា ក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹងចាប់ផ្ដើមបើកយុទ្ធនាការប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League ឆ្នាំ ២០១៨-១៩ នៅក្នុងទឹកដីរបស់ក្លិប Newcastle នាថ្ងៃទី ១១ ខែសីហា រួចពួកគេនឹងបន្តប៉ះក្លិប Fulham, Manchester United និង Watford កំឡុងពេលដែលគេសម្រាកដើម្បីក្រុមជម្រើសជាតិ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះ គឺជាកីឡាករសំខាន់ម្នាក់ដែលរបស់លោក Mauricio Pochettino មិនអាចខ្វះបាន នៅក្នុងរដូវកាលមុនស្របពេលដែរគេអាចបង្ហាញខ្លួនបាន ៥៣ លើកនឹងស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ជួយឲ្យក្លិបបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ទី ៣ ផងដែរក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសខាងលើ៕

Son Heung-min និង Dele Alli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]