ភ្នំពេញ៖ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងដ៏ល្បីឈ្មោះលោក កែវ វាសនា កំពុងតែមានសុភមង្គលជាមួយនឹងភរិយាខ្លាំង ក្រោយរស់នៅ និងស្គាល់គ្នាអស់រយៈពេលមិនក្រោម១០ឆ្នាំ រហូតមានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ និងកំពុងពរពោះកូនម្នាក់ទៀតជូនលោក។

តែបើងាកមកជីវិតឯកជនរបស់តារារូបនេះវិញក៏មិនណយដែរ ទោះបីជាការងារសិល្បៈមិនអំណោយផងដូចមុនយ៉ាងណាក្តី តែលោកនិងភរិយាមានការងាររកស៊ីផ្ទាល់ខ្លួន ដាច់ខ្លាំង រហូតសល់ដីផ្ទះវីឡា លុយ ឡាន និងរបស់ប្រើប្រាស់មិនចេះខ្វះ។

តែកាលពីម្សិលមិញនេះ ភរិយាជាទីស្រលាញ់របស់លោកបានក្តៅចិត្តមិនស្ទើរនោះទេ ក្រោយបានជួបរឿងនឹកស្មានមិនដល់ ចោរលួចគាស់យកកញ្ចក់ឡានស៊េរីទំនើបរបស់ខ្លួនយកទៅបាត់ទាំងយប់ ខណៈពេលដែលទុកចោលតែមួយភ្លែតសោះ។

ក្រោយពីបានជួបរឿងបែបនេះ ភរិយារបស់តារារូបនេះក៏បញ្ចេញសារមិនសប្បាយចិត្តនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ដើម្បីឲ្យមានការប្រុងប្រយ័ត្នចំពោះរឿងនេះ ដោយនៅក្នុងនោះនាងក៏បាននិយាយយ៉ាងដូច្នោះថា៖«ក៍ព្រោះតែចង់ញុំពេកអត់មានកន្លែងដាក់ឡានទៅដាក់ឡើងគៀន បានដៃចោរប៉ាដោយ សំខាន់ហាងនឹងអត់មានសន្តិសុខយាមទៀត ចាំយូរមធ្យមងំបាត់កញ្ចក់ឡានទាំង២ទៀត បើមានបងប្អូនណាទិញកញ្ចក់ឡាន NX 200T មួយតឹកៗជួយប្រាប់ខ្ញុំផងក្រែងលរប៉ះចំកញ្ចក់ឡាននាងខ្ញុំ ខ្ញុំនឹងទិញយកវិញ អរគុណទុកជាមុន ជួយស៊ែរម្នាក់មួយផងបងប្អូនដើម្បីឲ្យមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
ភរិយាកែវ វាសនា និងកូន
ភរិយាកែវ វាសនា
ឡានរបស់ភរិយាលោក
ចោរលូចកញ្ចក់ឡាន
ចោរលូចកញ្ចក់ឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា