យល់ដឹង៖ សង្ខេបអំពីសំឡេង

-កម្រិតស្តាប់លឺរបស់មនុស្សអាស្រ័យលើ សំឡេង និង រលកសំឡេង ដែលបន្លឺឡើង។

- ឯកតាវាស់សំឡេងគឺ ដេស៊ីបែល (dB) ខណៈរលកសំឡេងវាស់ដោយ ហឺត (Hz)។

-មនុស្សដែលមានសមត្ថភាពមធ្យមក្នុងការស្តាប់ អាចទទួលសំឡេងក្នុងកម្រិតប្រេកង់ពី ២០ - ២០,០០០ ហឺត។

-ការសន្ទនាធម្មតាៗគឺនៅក្នុងកម្រិត ៦០ ដេស៊ីបែល ប៉ុន្តែការស្តាប់លឺធម្មតាចាប់ផ្តើមពី ២០ ដេស៊ីបែល។

-កម្រិត ០ ដេស៊ីបែល គឺស្ទើរស្ងាត់ជ្រងំ តែអ្នកខ្លះមានសោតវិញ្ញាណល្អអាចស្តាប់លឺ។

-កម្រិត -១០ ដេស៊ីបែល គឺមានតែមនុស្សត្រចៀកវៃបំផុតទើបស្តាប់លឺ ដែលវៃជាងមនុស្សធម្មតា ១,០០០ ដង។

-ផ្ទុយទៅវិញ បើលឺដល់កម្រិត ៨៥ ដេស៊ីបែល អាចបង្កគ្រោះថ្នាក់ដល់ត្រចៀក។

-១២០ ដេស៊ីបែល ធ្វើឱ្យឈឺខ្លាំង ខណៈ ១៥០ ដេស៊ីបែល អាចធ្វើឱ្យធ្លុះក្រដាសត្រចៀក។

-លើសពីនេះ មានប្រភេទសំឡេងជាច្រើនដែលមនុស្សមិនអាចស្តាប់លឺ ព្រោះវានៅក្រៅកម្រិតប្រេកង់ ឬ រលកសំឡេង ដែលមានដូចជា សំឡេងឆ្កែហួច និង សំឡេងតួប៊ីនខ្យល់ជាដើម។

រូបតំណាងសំឡេងដែលត្រចៀកស្តាប់លឺ

ទាំងនេះជាសត្វលើគោកទាំង១៥ ដែលមានកម្រិតសំឡេងខ្លាំងបំផុត៖

១៥. ក្រពាអាមេរិក (American Alligator)

កម្រិតសំឡេង ៩០ ដេស៊ីបែល 

ក្រពាអាមេរិក

១៤. កង្អែបកូគី ដែលស្រដៀងកញ្ចាញ់ចេក (Coqui Frog)

កម្រិតសំឡេង ១០០ ដេស៊ីបែល 

កង្អែបកូគី

១៣. ចាបកណ្តឹងខ្នែងបី (Three-Wattled Bellbird)

កម្រិតសំឡេង ១០០ ដេស៊ីបែល 

ចាបកណ្តឹងខ្នែងបី

១២. ឆ្កែព្រៃហ៊ីយិនណា (Hyena)

កម្រិតសំឡេង ១១២ ដេស៊ីបែល 

ឆ្កែព្រៃហ៊ីយិនណា

១១. ដំរីទឹក (Hippo)

កម្រិតសំឡេង ១១៤ ដេស៊ីបែល 

ដំរីទឹក

១០. តោ (Lion)

កម្រិតសំឡេង ១១៤ ដេស៊ីបែល 

តោ

៩. ឆ្កែចចកប្រផេះ (Gray Wolf)

កម្រិតសំឡេង ១១៥ ដេស៊ីបែល 

ឆ្កែចចកប្រផេះ

៨. ដំរីអាហ្វ្រិក (African Elephant)

កម្រិតសំឡេង ១១៧ ដេស៊ីបែល 

ដំរីអាហ្វ្រិក

៧. ហ៊ីងអាមេរិកខាងជើង (North American Bullfrog)

កម្រិតសំឡេង ១១៩ ដេស៊ីបែល 

ហ៊ីងអាមេរិកខាងជើង

៦. រៃបៃតង (Green Grocer Cicada)

កម្រិតសំឡេង ១២០ ដេស៊ីបែល 

រៃបៃតង

៥. តោសមុទ្រប្រមោយដំរី (Northern Elephant Seal)

កម្រិតសំឡេង ១២៦ ដេស៊ីបែល 

តោសមុទ្រប្រមោយដំរី

៤. សេកម៉ូលុកាន (Moluccan Cockatoo)

កម្រិតសំឡេង ១២៩ ដេស៊ីបែល 

សេកម៉ូលុកាន

៣. សេករាត្រីកាកាប៉ូ (Kakapo)

កម្រិតសំឡេង ១៣២ ដេស៊ីបែល 

សេករាត្រីកាកាប៉ូ

២. ប្រចៀវយក្ស (Greater Bulldog Bat)

កម្រិតសំឡេង ១៣៧ ដេស៊ីបែល 

ប្រចៀវយក្ស

១. ស្វាលូ (Howler Monkey)

កម្រិតសំឡេង ១៤០ ដេស៊ីបែល  

ស្វាលូ

បន្ថែម៖ សត្វដែលមានកម្រិតសំឡេងខ្ពស់បំផុតលើផែនដីគឺ បាឡែនស្ពែម (២៣០ ដេស៊ីបែល) ហើយបន្ទាប់មកគឺ បាឡែនខៀវ ដែលមានកម្រិតសំឡេង ១៨៨ ដេស៊ីបែល៕

បាឡែនស្ពែម
បាឡែនខៀវ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]