អាមេរិក៖ កីឡាករ Wayne Rooney បានសរសើរថា ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករដែលល្អជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ បើទោះបីជាលោកធ្លាប់ជាមិត្តរួមក្រុមជាមួយ Cristiano Ronaldo ក៏ដោយ។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានយល់ព្រមធើ្វបទសម្ភាសមួយធ្វើឡើងដោយសារព័ត៌មាន Barstool Sports ដើម្បីនិយាយអំពីរឿងទាក់ទងនឹងពិភពបាល់ទាត់និងការផ្លាស់ប្តូរក្លិបមកកាន់ក្រុម DC United របស់លោកកាលពីចុងខែមុន។  

កីឡាករ Rooney និង Ronaldo

នៅពេលដែលអ្នកសម្ភាសបានសួរសំនួរថា កីឡាកររូបណាដែលល្អជាងគេក្នុងប្រវត្តិសាស្ត្រ ដោយឲ្យជ្រើសរើសរវាង Messi និង Ronaldo, អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានឆ្លើយយ៉ាងលឿនថា Messi។

បន្ទាប់ពីបានចម្លើយរួច អ្នកសម្ភាសរូបនោះបានបន្តសួរថា ហេតុអ្វីបានជាលោកគិតថា Messi ល្អជាង ពីព្រោះលោកបានធ្លាប់លេងជាមួយ Ronaldo ទៀតផង ដោយ Rooney បានឆ្លើយថា លោកគិតថាខ្សែប្រយុទ្ធទាំងពីររូបគឺជាកីឡាករដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ប៉ុន្តែសម្រាប់លោកគឺលោកនឹងជ្រើសរើសយក Messi៕ 

កីឡាករ Rooney និង Messi
កីឡាករ Ronaldo និង Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]