ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី បើទោះបីជា អ្នកនាង មានកូនស្រីធំ ជិតស្មើខ្លួនក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែខ្លាំងដដែល មិនចាញ់ កាលពីមុននោះទេ។

ជាពិសេស ខ្សែភាពយន្តធំៗ ក៏មិនដែលភ្លេច ជ្រើសរើសយកនាង ធ្វើជាតួឯកសំខាន់ ក្នុងរឿង នោះដែរ ក៏ព្រោះតែរូបនាង មានទេពកោសល្យក្នុងការសម្តែង មិនថា តួអ្វី ក៏នាង អាចធ្វើបានទាំងអស់។

ជាមួយគ្នានោះដែរ នៅក្នុងឆ្នាំ២០១៨ នេះ អាចនិយាយបានថា ជាឆ្នាំដែលសំណាងសម្រាប់នាង ដោយសារតែ នាងអាចសម្រេច នូវបំណងប្រាថ្នារបស់នាងបាន មួយចំនួន។ ដោយរបស់ទាំងអស់នោះ មានដូចជា៖ 

១) រថយន្តស៊េរីទំនើបមួយគ្រឿង ដែលរថយន្តមួយ ស្ថិតនៅក្នុង ក្តីប្រាថ្នារបស់នាង ដែលនាងប៉ងចង់បានយូរមកហើយ។ ជាពិសេស បើគិតពីតម្លៃ ក៏មានតម្លៃ រាប់ម៉ឺនដុល្លារផងដែរ។

រថយន្តរបស់នាង ដែលទើបទិញ

២) ផ្ទះល្វែង៖ ទីបំផុត នាងអាចមានសមត្ថភាពក្នុងការទិញផ្ទះ ដោយខ្លួនឯងបាន ដែលជាប្រភេទផ្ទះល្វែង យ៉ាងស្រស់ស្អាតមួយ ជាមួយនឹងតម្លៃ ក៏ថ្លៃមិនណយ។

ផ្ទះល្វែង ដែលនាងទើបសន្សំលុយទិញបាន

៣) ធ្វើប្រ៊េនខ្លួនឯង៖ រឿងមួយនេះ ក៏ជារឿងធ្វើឲ្យ នាងសប្បាយចិត្តផងដែរ ដោយនាង មានសមត្ថភាព ក្នុងការបង្កើនប្រ៊នទឹកអប់ខ្លួនឯង។ ប៉ុន្តែក្នុងនោះ អ្នកគាំទ្រ ក៏ឆ្ងល់ថា តើហេតុអ្វី រូបនាង មិនធ្វើការសម្ផោធ ឬបើកបង្ហាញឲ្យធំដុំ ដូចជាតារាផ្សេង។

ប្រ៊េនទឹកអប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី