ភ្នំពេញ៖ ទំនាក់ទំនងស្នេហារវាង តារាសម្ដែងស្រីដែលនិយមលេងស្ទីលស៊ិចស៊ី កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍ លោក ចាន់ មករា កាន់តែបើកចំហខ្លាំងឡើងពីមួយថ្ងៃទៅមួួយថ្ងៃ។

តួយ៉ាង តាមរយៈការបង្ហាញសាររបស់កញ្ញា រូបស្រស់មុននេះ បានស្ដែងឲ្យឃើញពីភាពព្រួយបារម្ភ ជាពិសេសកាន់តែខ្លោចចិត្តអាណិតមិត្តប្រុស ព្រោះតែ លោកទើបតែធ្វើការវះកាត់បំពង់កររួច ខណៈនាងមិនអាចមានពេលទៅមើលថែទាំ សង្សារសំណព្វចិត្តនេះបាន។ ដោយក្នុងនោះកញ្ញា បានរៀបរាប់ទាំងក្ដុកក្ដួលថា៖ 

« ឈឺណាស់លោកអើយ ពេលឮបង ហៅឈ្មោះអូនទាំងទើបវះបំពង់កហើយ...ពេទ្យហាមមិនអោយនិយាយទេតែបងនៅតែព្យាយាមហៅឈ្មោះអូន ឆាប់ជាណាបងសម្លាញ់ អូនមិនចង់ឃើញបងឈឺចឹងទេ បងឈឺអូនឈឺលើសបងទៅទៀត ស៊ូស៊ូ My love» ។

គ្រាន់តែអានសារនេះហើយ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន រំភើបចិត្តជំនួសកញ្ញាទៀតផង។ ហើយចំពោះទង្វើនេះអាចនិយាយបានថា អ្នកទាំង២ ពិតជាស្រលាញ់គ្នាមិនស្ទើរនោះទេ៕

កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍
កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍
កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍
កញ្ញា ដេននី ក្វាន់ និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់