ភ្នំពេញ៖ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន KHH បានផ្តល់ឱកាសដល់សិស្សនិស្សិតចំនួន៧០នាក់ដែលមកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដើម្បីចុះទស្សនកិច្ចសិក្សាក្នុងគោលបំណងបំផុសគំនិតដល់សិស្សនិសិ្សតជំនាន់ក្រោយឱ្យពួកគាត់មានទំនុកចិត្ត និង ភាពជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការបង្កើតផលិតផលថ្មី ដែលជារបស់ខ្លួននាពេលអនាគត ក្នុងការប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីបរទេស និស្សិតនឹងទទួលបានបទពិសោធន៍នៃភាពជាសហគ្រិន ទស្សនាខ្សែចង្វាក់ផលិតកម្ម របៀបក្នុងការរៀបចំអាជីវកម្ម និង ក្រុមហ៊ុនយើងមានផ្តល់ឱកាសការងារដល់និស្សិតដែលមានទេពកោសល្យផងដែរ។

និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH
និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH

ក្រុមហ៊ុន KHH គឺជាក្រុមហ៊ុនផលិតក្នុងស្រុកមួយនាំមុខគេនៅក្នុងប្រទេសកម្ពុជា ដែលថ្មីៗនេះក្រុមហ៊ុន បានទទួលនូវទទួលវិញ្ញាបនបត្រ ISO 9001: 2015 សំរាប់គ្រប់ផលិតផលរបស់ខ្លួនដែលបានផលិតនិងកំពុងតំណើរការនៅលើទីផ្សារសព្វថ្ងៃ ដូចជា ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលប្រើប្រាស់នៅក្នុងផ្ទះដែលមានគុណភាពស្តង់ដារអន្តរជាតិ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន KHH ទាំងអស់បានផលិតដោយប្រើរូបមន្ត និង បច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ជាមួយនឹងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះ គឺលោក Lee Sukho និងលោក Lee Hoon ដែលពួកគាត់មានបទពិសោធន៍នៅប្រទេសកូរ៉េ អស់រយៈពេលជាង 30 ឆ្នាំមកហើយ ។ ក្រុមហ៊ុន KHH មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបាននាំចូលវត្ថុធាតុដើមពីប្រទេសកូរ៉េ ដែលមានលិខិតបញ្ជាក់ និងបានធ្វើការសាកល្បងយ៉ាងម៉ត់ចត់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីឱ្យប្រាកដថា អតិថិជននឹងទទួលបាននូវភាពរីករាយជាមួយបទពិសោធន៍ល្អឥតខ្ចោះ នៅពេលបានប្រើប្រាស់ផលិតផលរបស់ខ្លួន។ក្រុមហ៊ុនបានប្រតិបត្តិការយ៉ាងតឹងរឹងអនុវត្តតាមស្ដង់ដារអន្ដរជាតិដើម្បីបង្កើតផលិតផលដែលមានគុណភាពគួរជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH

បច្ចុប្បន្នក្រុមហ៊ុន KHH កំពុងចែកចាយផលិតផល សាប៊ូកក់សក់ម៉ាកក្លិន សាប៊ូលាងខ្លួនម៉ាកក្លិន សាប៊ូលាងដៃម៉ាកក្លិន សាប៊ូលាងចានម៉ាកស្អាត និងសាប៊ូលាងចានម៉ាកល្អ ព្រមទាំងផលិតផលលាងសម្អាតទូទៅដូចជា សាប៊ូសម្អាតការ៉ូ សាប៊ូបោកសំលៀកបំពាក់ ទឹកក្រអូប និងសាប៊ូសម្អាតទូទៅ សំរាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ភោជ្ជនីយដ្ឋាន ហាងកាហ្វេនានា និងកន្លែងផ្សេងៗទៀតដែលមានបណ្តាញចែកចាយ និងសេវាដឹកជញ្ជូនទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

នាពេលខាងមុខនេះក្រុមហ៊ុនក៏មានគំរោងចែកចាយទៅតាមបណ្តាប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប ផងដែរបន្ទាប់ពីទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសអស់រយៈពេលជាង៣ឆ្នាំមកនេះ៕

សម្រាប់សាលាដែលមានបំណងនាំសិស្សនិស្សិតចុះទស្សនកិច្ចសិក្សា សូមទំនាក់ទំនង៖

ក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ

ផ្ទះលេខ ៦១៦ ផ្លូវពេទ្យសត្វ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ

ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: +៨៥៥ (០)២៣ ៩៨៥ ៧៦៤ / ៨៩ ៥១៧ ៣៦៦

និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH
និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH
និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH
និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH
និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH
និស្សិតចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុនKHH

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]