ភ្នំពេញ៖ ជាការពិតណាស់ តួនាទីរបស់ភរិយា ចាំបាច់ត្រូវមានភារៈកិច្ចមើលថែទាំគ្រួសារ ជាពិសេសមើលការខុសត្រូវ កូនប្រុសស្រី ខណៈដែលស្វាមីគឺជា សសរទ្រូង យ៉ាងរឹងមាំ ដែលតម្រូវឲ្យទ្រទ្រង់គ្រួសារ តាមការស្វែងរកចំណូលប្រចាំថ្ងៃ ។

តួយ៉ាង បើក្រឡេកមកចាប់អារម្មណ៍ តារាសិល្បៈប៉ុន្មានរូបនេះវិញ ដែលសព្វថ្ងៃពួកគេបានក្លាយជាប៉ាៗទាំងវ័យក្មេង  ហាក់ដូចជាមានភាពប៉ិនប្រសប់ខ្លាំង ក្នុងការបីបាច់ថែទាំកូនៗរបស់ខ្លួន មិនឲ្យចាញ់ភរិយាគេប៉ុន្មាននោះទេ។ 

ជាក់ស្ដែង ក្រៅពីជាមេគ្រួសារ តារាប្រុសទាំងនេះ ក៏ចេះតិចនិចថែរក្សាកូនៗ បានយ៉ាងល្អ មិនថារៀបចំស្លៀកពាក់ ការបំបៅ ការលួងលោម ថ្នមបំពេរ ក៏ពួកគេអាចបំពេញចិត្តកូនប្រុសស្រីមិនឲ្យទាស់ចិត្តដែរ ។ 

មើលចុះ រកណាបាន ក្រៅពីជាតារាសិល្បៈអាជីព ប៉ាៗសង្ហាទាំងអស់នេះ ក៏ពូកែមើលថែកូនៗ មិនឲ្យភរិយាខកចិត្តឡើយ ពិតជាគួរឲ្យសរសើរណាស់៕

ចង់ដឹងថា មានតារាប្រុសណាខ្លះ តាមដានរូបភាពទាំងអស់គ្នា៖ 

គីម​ សីហា
ឃុំ ប៉ុណ្ណាដែត
ណាំ ប៉ុណ្ណារ័ត្ន
កែវ វាសនា
ជា វណ្ណារិទ្ធ
មួន មារ៉ា
ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា