សព្វថ្ងៃមានស្រ្តីមេផ្ទះ មួយចំនួនរវល់ ក្នុងការធ្វើការងារផ្ទះ ដោយមិនបាន គិតដល់ការថែរក្សា សម្ផស្សរបស់ខ្លួន យ៉ាងណានោះទេ។ ជាពិសេសគឺ បញ្ហាក្រចកដៃ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីសាស្រ្ត មួយមកបង្ហាញ ជូនទស្សនិកជន ឲ្យបានដឹង សំខាន់បំផុត សំរាប់ស្រ្តីមេផ្ទះ គឺជាវិធីសាស្រ្ត ក្នុងការថែរក្សា ក្រចកដៃ ឲ្យមានសភាព ស្រស់ស្អាត និងរលាបរលោង ដែលមានចំនួន ៥ ចំណុចដូចខាងក្រោម៖

១. ធ្វើការលាងសំអាត ក្រចកដៃជារៀង រាល់ថ្ងៃក្រោយ ពេលធ្វើនូវម្ហូបអាហារ រឺធ្វើការងារដែលមាន ភាពកខ្វក់ ដល់ក្រចកដៃ។ ធ្វើបែបនេះរៀងរាល់ថ្ងៃ អាចធ្វើឲ្យក្រចក មានសុខភាពល្អ។

២. ក្នុងរយៈពេល មួយសប្តាហ៍ ត្រូវកាត់ក្រចក ដៃចេញម្តង។ ព្រោះវាអាច ធ្វើឲ្យក្រចក មានភាពស្រស់ស្អាត ហើយនិងមាន សុខភាពល្អផងដែរ។ ប៉ុន្តែកុំកាត់ ក្រចកដៃរៀងរាល់ ថ្ងៃឲ្យសោះ ព្រោះវាអាចធ្វើ ឲ្យក្រចកមាន សភាពស្តើង និងងាយប្រេះ។

៣. ប្រសិនជាចង់ លាបថ្នាំក្រចក សូមជ្រើសនូវថ្នាំ ក្រចកដែលជា ផលិតផលល្អ យកមកលាប។ ព្រោះបើយើងលាប នៅថ្នាំក្រចក ដែលមិនមាន គុណភាពល្អ វានិងបណ្តាល ធ្វើឲ្យក្រចក របស់យើង ប្រែទៅជាពណ៌លឿង ហើយថែមទាំង ធ្វើឲ្យខូចក្រចកទៀតផង។

៤. សូមប្រើនូវសំភារៈ សំរាប់ធ្វើរឺ កាត់ក្រចកផ្ទាល់ខ្លួន ដោយកុំប្រើ នូវសំភារៈ កាត់ក្រចករួមជាមួយ និងអ្នកដទៃ។ ព្រោះវាបណ្តាល ឲ្យឆ្លងនៅមេរោគជាច្រើន។

៥. គួរប្រើនៅថ្នាំដែល លាបជំនួយទៅ លើក្រចកដែលមាន សភាពខូចស្រាប់ ដូចជាថ្នាំបណ្តុះក្រចក ជាដើម។

ប្រសិនជាមិត្តៗនារី ណាដែលមានបញ្ហា ខូចក្រចកសូមជ្រើសរើស នូវវិធីសាស្រ្ត ៥ ចំណុចនេះមក អនុវត្តន៍ចុះជឿកជាក់ ថានិងបានលទ្ធផលល្អ។

តើប្រិយមិត្តណា ខ្លះដែលមាននូវ បញ្ហាខូចក្រចក?

កែសម្រួលដោយ កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]