ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាងសឿ សុធារ៉ា និងលោកសាពូន មីដាដា បានស្ងាត់ពីសិល្បៈឈឹង ក្រោយអ្នកទាំងពីរបានចាប់ដៃគ្នារៀបការ យ៉ាងមានសុភមង្គល រហូតទទួលបានចំណងដៃកូនៗដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់២រូប។

យ៉ាងណាមិញ ទោះបីជាគូប្តីប្រពន្ធតារានេះបានឈប់ពីសិល្បៈក៏ពិតមែន តែពួកគេក៏មានការងារផ្ទាល់ខ្លួន សម្រាប់ធ្វើ រីឯជីវភាពក៏ដូចជា ជីវិតឯកជនរបស់គ្រួសារមួយនេះក៏មិនណយនោះដែរ។

ជាក់ស្តែង កាលពីពេលថ្មីនេះនៅក្នុងគណនីហ្វេសប៊ុករបស់លោកសាពូន មីដាដា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីសុភមង្គលនៅក្នុងគ្រួសាររបស់ខ្លួន ដែលមើលទៅពិតជាស្រលាញ់ និងថ្នាក់ថ្នមពីគ្នាមែនទែន មិនត្រឹមតែប៉ុណ្ណោះបើនិយាយពីការតែងខ្លួនវិញ ពួកគេមានសុទ្ធតែរបស់ប្រើប្រាស់ ល្អៗប្រ៊េនៗ មិនធម្មតានោះទេ។

ជាមួយគ្នានេះ ក្រោយពីបានឃើញរូបផ្អែមល្ហែមបែបនេះ អ្នកគាំទ្រមានតែនាំគ្នាជូនពរឲ្យគ្រួសាររបស់តារារូបនេះ កាន់តែមានសុភមង្គលខ្លាំងឡើង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សាពូន មីដាដា និងគ្រួសារ
សាពូន មីដាដា និងភរិយា
សាពូន មីដាដា និងភរិយា
សាពូន មីដាដា និងភរិយា
សាពូន មីដាដា និងភរិយា
សាពូន មីដាដា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាពូន មីដាដា