ភ្នំពេញ៖  រង្វាន់កាន់តែកក្រើកជាងមុន ជាមួយអតិថិជនទូទាំងប្រទេស បានឈ្នះរង្វាន់ពីកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ។

ចូលមកដល់សប្ដាហ៍ទី៤ ភាពរំភើបរីករាយកានតែពុះកញ្ច្រោលខ្លាំងឡើង ព្រោះអតិថិជនទាំងតាមបណ្ដាខេត្តផ្សេងៗ និងរាជធានី សុទ្ធតែបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ។ 

យើងរកឃើញអ្នកឈ្នះរង្វាន់ធំពីខេត្តកំពង់ស្ពឺ កំពត ភ្នំពេញ និងចុងក្រោយនេះគឺសំរាប់សប្តាហ៍ទី ៤ នេះ សូមចូលរួមអបអរសាទរដល់ អតិថិជនឈ្មោះ ជា ចាន់សារ៉ាត់ មកពីខេត្តកំពត ដែលបានឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX ១ គ្រឿង ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ RATANA-KAMPOT ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ និងអតិថិជនឈ្មោះ Ly Vu មកពីរាជធានីភ្នំពេញ បានឈ្នះរង្វាន់ទី ២ គឺ Galaxy S9+ 64GB ។

ដោយកិត្តិនាមល្បី ជាមួយគុណភាពផលិតផល រួមផ្សំនឹងការផ្ដល់ជូនពីកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» ធ្វើឲ្យកំណើននៃការលក់ Samsung Galaxy S9|S9+ របស់ក្រុមហ៊ុនហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយសារអតិថិជនទូទាំងប្រទេស ពោលគឺទាំងតាមបណ្ដាខេត្ត និងរាជធានីបានបន្តសម្រុកទិញយ៉ាងច្រើនកុះករ។

លោក រតនា សោភ័ណ ប្រធានផ្នែកផលិតផលទូរស័ព្ទរបស់សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

«ចូលមកដល់សប្ដាហ៍ទី4នេះ សន្ទុះនៃការគាំទ្រកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” មានការកើនឡើងគួរជាទីមោទនៈបំផុត។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការគាំទ្រប្រកបដោយភាពជឿជាក់មកលើសាមសុងពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។ អរគុណដល់ការបន្តគាំទ្រ និងក៏សូមថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអ្នក ទាំងអ្នកលក់ដុំ និងអ្នកលក់រាយដែលខិតខំជំរុញការលក់ មិត្តសារព័ត៌មានដែលជួយគាំទ្រផ្សព្វផ្សាយ ធ្វើឲ្យយុទ្ធនាការនេះ មានភាពទូលំទូលាយគ្រប់គ្រាន់សម្រាប់អតិថិជនរបស់យើង»។

សូមរម្លឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី ៤ របស់កម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន ៦ ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ 

ការចាប់រង្វាន់ដ៏រភើបរំជួលចិត្តនេះនៅសល់ ២ លើកទៀត ដូច្នោះអតិថិជនទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ពីសាមសុងជាមួយរង្វាន់ច្រើនដូចជាម៉ូតូ Honda Zoomer X ទូរស័ព្ទ Samsung Galaxy S9+ ទូរស័ព្ទ Samsung Galaxy J6 ទូរទស្សន៏ Samsung TV 32” និងធុងបាស Harman Speaker ។

ក្រៅពីនេះកម្មវិធីមានរង្វាន់បន្ថែមចំពោះអតិថិជនភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជាការបញ្ចុះតម្លៃ $៥០, ធុងបាស JBL ឆ្នាំងសាក Wireless ស្រោមទូរស័ព្ទ LED និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជាថ្មីម្ដងទៀតសូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ប្រចាំសប្ដាហ៍ទី៤។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះ សូមបន្តព្យាយាម ជាមួយរង្វាន់ពិត ឈ្នះពិត ពីកម្មវិធី «ព្យុះសំណាង នាំមហារង្វាន់»។ ម៉ូតូ Honda Zoomer X ទូរស័ព្ទ Samsung Galaxy S9+ ទូរស័ព្ទ Samsung Galaxy J6 ទូរទស្សន៏ Samsung TV 32” និងរង្វាន់ជាច្រើនទៀត អាចជារបស់អ្នក!

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៍ទី ៤ ក្នុងកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ៖

១/ រង្វាន់ម៉ូតូ Honda Zoomer X 1គ្រឿងបានទៅលើឈ្មោះ ជា ចាន់សារ៉ាត់

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ 1គ្រឿង បានទៅលើឈ្មោះ Ly Vu

៣/ រង្វាន់ Samsung Galaxy J6 ២ គ្រឿងបានទៅលើឈ្មោះ Yu Wandi និងឈ្មោះ Tuy Sakada

៤/ រង្វាន់ទូរទស្សន៍ Samsung TV 32” ៣ គ្រឿងបានទៅលើឈ្មោះ សួស មាសភក្ដី ឈ្មោះ ឡូវ សុខគា និងឈ្មោះ Taing Ngich Hav

៥/ រង្វាន់ធុងបាស Harman Speaker ៥ គ្រឿងបានទៅលើឈ្មោះ Sou Long Man Ham ឈ្មោះ Moung Vanny ឈ្មោះ Cham Titsoki ឈ្មោះ ហី គន និង ឈ្មោះ គង់ ស៊ីមន៕ 

ការចាប់ឆ្នោតផ្តល់សំណាងដល់អតិថិជន
ការចាប់ឆ្នោតផ្តល់សំណាងដល់អតិថិជន
ការប្រគល់រង្វាន់ជូនអតិថិជន
ការប្រគល់រង្វាន់ជូនអតិថិជន
ការប្រគល់រង្វាន់ជូនអតិថិជន
Samsung ព្យុះលាភ ព្យុះសំណាង នាំមហារង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]