រាជធានីភ្នំពេញ៖  កាលពីរាត្រីថ្ងៃទី ១៥ កក្កដា កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានរៀបចំកម្មវិធីជួបជុំ ដើម្បីទស្សនាការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នៅភោជនីយដ្ឋាន Urban Beer House សាខាបឹងកេងកង ដើម្បីអបអរសាទរព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យមួយនេះ។

អ្នកទស្សនាការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រ
អ្នកទស្សនាការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រ

ដើម្បីបង្កបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានបង្កើតកម្មវិធី «ទាយដើម្បីឈ្នះ» លើទំព័រហ្វេសប៊ុករបស់ខ្លួន ថាតើក្រុមបាល់ទាត់ប្រទេសណាមួយដែលនឹងក្លាយទៅជាម្ចាស់ពានប្រចាំរដូវកាលនេះ និងការទស្សន៍ទាយក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នៅភោជនីយដ្ឋាន Urban Beer House ផងដែរ។

អ្នកចូលរួមទស្សន៍ទាយទាំងអស់នឹងមានឱកាសឈ្នះសំបុត្រយន្តហោះទៅសហរដ្ឋអាមេរិក ដំណើរទេសចរណ៍ទៅតៃវ៉ាន់ និងកាស Bluetooth JBL ជាច្រើនរង្វាន់ទៀត។

ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងសម្លេងហ៊ោរកញ្ជៀវទះដៃអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ពិភពលោក ដែលជាម្ចាស់ពានក្នុងរដូវកាលនេះ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានធ្វើការចាប់ឆ្នោតជ្រើសរើសអ្នកមានសំណាងចំនួន ៥ រូបក្នុងចំណោម ១០រូប ដែលបានចូលរួមទាយត្រូវលើទំព័រហ្វេសប៊ុក និង ៣ រូបទៀតសម្រាប់អ្នកទាយត្រូវក្នុងកម្មវិធីផ្សាយបន្តផ្ទាល់នេះតែម្តង។

អ្នកទស្សនាការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រ
អ្នកទស្សនាការផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រ

សូមអបអរសាទរដល់ ម្ចាស់ជ័យលាភីទាំង ៥ រូប ដែលទទួលបានរង្វាន់ក្នុងការទស្សន៍ទាយលើទំព័រហ្វេសប៊ុក EVA Air មានដូចជា៖

- រង្វាន់លេខ ១ ដល់លេខ ៣ គឺដំណើរទេសចរណ៍ទៅតៃវ៉ាន់ បានទៅលើម្ចាស់ជ័យលាភីចំនួន ៣ រូបគឺ៖

១. សេង ឈុនហួរ

២. ប៉ុន វ៉ាន់នីន

៣. ងួន លីនណា

- រង្វាន់លេខ ៤ ដល់លេខ ៥ គឺកាស Bluetooth JBL បានដល់ម្ចាស់ជ័យលាភីចំនួន ២ រូបគឺ៖

៤. សួន សូណេរ៉ូ

៥. ទូច រតនា

សម្រាប់រង្វាន់ធំក្នុងការទស្សន៍ទាយកម្មវិធីបាល់ទាត់ផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រនៅ

ភោជនីយដ្ឋាន Urban Beer House បានទៅលើម្ចាស់ជ័យលាភី ៣ រូបដែលមានដូចជា៖

- រង្វាន់ធំទី ១៖ សំបុត្រយន្តហោះទៅសហរដ្ឋអាមេរិក បានទៅលើឈ្មោះ ឡេង ម៉េងឈាង

- រង្វាន់ធំទី ២ និងទី ៣៖ ដំណើរទេសចរណ៍ទៅតៃវ៉ាន់ បានទៅលើឈ្មោះ

២. សួន ថារ៉ាត់

៣. ដោរ ផល្គុនី

គួរបញ្ជាក់ដែរថា ម្ចាស់ជ័យលាភីទាំង ៨ រូបត្រូវបានជ្រើសរើសយ៉ាងសុក្រិតពីសំណាក់ក្រុមការងារក្រុមហ៊ុនអាកាសចរណ៍ EVA Air។

អ្នកឈ្នះសំបុត្រយន្តហោះ
អ្នកឈ្នះសំបុត្រយន្តហោះ

អំពីក្រុមហ៊ុនអាកាសចរណ៍ EVA Air

EVA Air គឺជាក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ធំជាងគេលំដាប់ទី ២ ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៩ មានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិ Taoyuan កោះតៃវ៉ាន់ ជិតទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ បច្ចុប្បន្ន EVA Air ធ្វើប្រតិបត្តិការសេវាកម្មដឹកអ្នកដំណើរ និងជញ្ជូនទំនិញ ទិសដៅអន្តរជាតិជាង ៦០ ប្រទេស ទូទាំងតំបន់អាស៊ី អូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង។

ដោយកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាព អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ EVA Air ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនអាកាសចរណ៍ថ្នាក់កំពូលលំដាប់ផ្កាយ ៥ ដោយស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ SKYTRAX ដែលមានតែក្រុមហ៊ុនចំនួន ៥ ប៉ុណ្ណោះ រួមទាំង EVA Air។

EVA Air ក៏ជាសមាជិក Star Alliance ដែលផ្ដល់ជូន អ្នកដំណើរទាំងអស់នូវភាពងាយសួ្រលក្នុងការធ្វើដំណើរទៅកាន់ទិសដៅអន្តរជាតិជាង ១៣៣០ កន្លែង ក្នុងបណា្ដប្រទេសជាង ១៩២ ប្រទេសទូទាំងពិភពលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]