ហុងកុង៖ ទោះបីជាតារាសម្តែងទាំងពីរ លោក Bosco Wong វ័យ៣៧ឆ្នាំ និង នាង Rose Chan វ័យ២៥ឆ្នាំ បដិសេធមករហូតថា អ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហានឹងគ្នាក៏ដោយ ប៉ុន្តែគេតែងសង្កេតឃើញថា ឡានរបស់តារាសម្តែងស្រីរូបនេះ ចតនៅខាងក្រោមផ្ទះរបស់តារាប្រុសរូបនេះជាច្រើនដងរួចមកហើយ។

ស្របពេលជាមួយគ្នានេះដែរ អ្នកទាំងពីរ បាននិយាយថាទៅកាន់អ្នកសារព័ត៌មានក្នុងស្រុកថា អ្នកទាំងពីរការពិតទៅ មកប្រជុំគ្នាជាមួយមិត្តភក្តិនៅផ្ទះតារាសម្តែងរូបនេះ គ្រាន់តែមកមើល World Cup តែប៉ុណ្ណោះ មិនមានអ្វីលើសពីនេះ នោះទេ។ 

មិនត្រឹមតែប៉ុណ្ណោះ លោកនិយាយទៅកាន់ សារព័ត៌មាន Tabloid ថា លោកមិនមានពេលវេលាគ្រប់គ្រាន់ទៅ មានទំនាក់ទំនងស្នេហា ជាមួយអ្នកណាម្នាក់នោះទេ ពីព្រោះលោកពេលនេះ កំពុងតែជាប់រវល់ក្នុងការសម្តែង ជាពិសេសហាងអាហារ របស់លោកក៏កំពុងតែនឹងដំណើរការក្នុងពេលឆាប់ៗនេះដូចគ្នាផងដែរ៕

Bosco Wong
Rose Chan
Bosco Wong
Rose Chan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]