ភ្នំពេញ៖ តារារ៉េបរាងខ្ពស់សង្ហា លោក ដេវិត ត្រូវបានគ្រប់គ្នា ពិសេសមិត្តយុវវ័យស្គាល់លោក តាមរយៈស្នាដៃនៃការផលិតបទថ្មី ដែលមានគួបផ្សំសិល្បៈចម្រៀងរ៉េប ស្ដាប់ទៅគួរឲ្យទាក់ទាញ។

កន្លងមកប្រិយមិត្ត ទស្សនិកជនជាច្រើនរមែងបានស្ដាប់ អត្ថន័យចម្រៀងរបស់តារារូបនេះ ក្នុងចម្រៀងបទខ្មែរ រ៉េបលាយភាសាអង់គ្លេសតែប៉ុណ្ណោះ។ ប៉ុន្តែមុននេះបន្តិច អ្វីដែលធ្វើឲ្យហ្វេនអ្នកគាំទ្រ ស្រឡាំងកាំងនោះ ដៃគូស្នេហារបស់កញ្ញា ទេព​ បូព្រឹក្ស រូបនេះ ក៏បានទម្លាយបទថ្មីជាភាសាថៃលើកដំបូង លើផេកផ្លូវការរបស់ខ្លួន។

ចំពោះសាច់ភ្លេង និងបច្ចេកទេសថតវិញ ពិតជាពិសេស ឡូយប្លែកខ្លាំងខុសដាច់ពីបទមុនៗរបស់លោកខ្លាំងណាស់ មិននឹកស្មានសោះថា ដេវីត ដាក់មួយបទជាភាសាថៃលើកនេះ ពិតជាពីរោះកប់ខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ដេវីត
ដេវីត
ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត