អាមេរិក៖ ពេលនេះអ្នកគាំទ្រជាច្រើននាក់កំពុងតែផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាស្រី Hailey Baldwin ដែលជាគូស្នេហ៍ថ្មីរបស់កំពូលតារាចម្រៀង Justin Bieber វ័យ ២៤ ឆ្នាំ។

ជាក់ស្តែងពេលនេះ Justin Bieber និង Hailey Baldwin ក៏កំពុងតែត្រៀមខ្លួនរៀបការ និងធ្វើជាឪពុកម្តាយគេផងដែរ។

Justin Bieber និង Hailey Baldwin

ងាកទៅមើលពីប្រវត្តិខ្លះៗរបស់ Hailey Baldwin វិញនាងក៏ជាមនុស្សស្រីមិនធម្មតា​ម្នាក់ដែរ នាងជាតារាម៉ូដែលសញ្ជាតិអាមេរិក កូនស្រីតារាសម្តែងជើងចាស់ Stephen Baldwin។ 

បច្ចុប្បន្ន Hailey Baldwin ទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែការងាររបស់នាងនៅក្នុងសង្គមសិល្បៈវិញ គឺច្រើនសន្ធឹកសន្ធាប់ដូចជា នាងបានថតបង្ហាញម៉ូតឱ្យទស្សនាវដ្តីដ៏ល្បីឈ្មោះដូចជា ELLE និង Marie Claire ជាដើម។ រួមទាំងការថតម៉ូត និងដើរបង្ហាញម៉ូតឱ្យប្រ៊េនល្បីៗលំដាប់ថ្នាក់ពិភពលោក ដូចជា Chanel និង Moschino ទៀតផង។

ហើយចុងក្រោយនេះ គឺនាងបានធ្វើឱ្យគេមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបានក្លាយទៅជានារីម្នាក់ដែល Justin Bieber លុតជង្គង់សុំរៀបការ និងជិតបានក្លាយទៅជាម្តាយរបស់កូនគេថែមទៀតផង៕

Justin សុំ Hailey រៀបការ

តទៅនេះយើងក៏នឹងទៅមើលពីស្ទីលនៃការតុបតែងខ្លួនរបស់ Hailey Baldwin ដែលថាមានការទាក់ទាញ និងការលេងម៉ូតសម្លៀកបំពាក់បែបណាខ្លះនោះ យើងមកតាមដានទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា៖  

ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey
ស្ទីលតុបតែងខ្លួនរបស់ Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]