អ៊ីតាលី៖​ Cristiano Ronaldo បានប្រកាសប្រាប់ពិភពលោកជាផ្លូវការថា រូបគេពេលនេះគឺជាកីឡាកររបស់ក្រុមសេះបង្គង់ Juventus ហើយ នឹងបានតាំងចិត្ដដើម្បីប្រកួតឲ្យក្រុមយក្សមួយនេះដើម្បីឈ្នះពានរង្វាន់ផ្សេងៗ។ 

Cristiano Ronaldo

Real Madrid បានលក់ចេញនូវតារាឆ្នើមរបស់ខ្លួនក្នុងតម្លៃ ១០០លានផោន (១៣២លានដុល្លារអាមេរិក) កាលពីសប្ដាហ៍មុន ដែលធើ្វឲ្យសារព័ត៌មាន និងមនុស្សទូទាំងពិភពលោកមានការភ្ញាក់ផ្អើលចំពោះរឿងនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ បាននិយាយនូវសម្ដីមួយចំនួនដែលធើ្វឲ្យអ្នកគាំទ្ររបស់ Juventus មានការពេញចិត្ដ និងសប្បាយចិត្ដចំពោះវត្ដមានរបស់គេ។ 

Cristiano Ronaldo
«ខ្ញុំគ្មានអ្វីត្រូវសោកស្ដាយទេក្នុងការចាកចេញពី Real Madrid។ ខ្ញុំមកទីនេះដើម្បីធើ្វការប្រកួតប្រជែង។ កីឡាករវ័យប៉ុនខ្ញុំ ពួកគេនឹងទៅលេងនៅចិន។ សម្រាប់រដូវកាលនេះ ខ្ញុំពិតជារីករាយក្នុងការផ្ដល់នូវលក្ខខណ្ឌមួយចំនួនដែល Juventus ប្រគល់ឲ្យខ្ញុំ» សម្ដីរបស់អតីតសមាជិក Man Utd។ «ខ្ញុំនឹងបង្ហាញឲ្យឃើញថា ខ្ញុំគឺជាកីឡាករលំដាប់កំពូល។ អ្នកទាំងអស់គ្នាអាចដឹងពីកំណត់ត្រារបស់ខ្ញុំរួចហើយ ព្រោះថាខ្ញុំមានមហ្ឆិចតា។ ខ្ញុំមិនចូលចិត្ដនៅកន្លែងដែលស្រណុកនោះទេ។ បន្ទាប់ពី Man Utd និង Real Madrid ខ្ញុំពេញចិត្ដនឹងសាងកំណត់ត្រានៅ Juventus»៕
Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]