ភ្នំពេញ៖ កូនស្រីច្បងរបស់ម្ចាស់ផលិតកម្ម មហាហង្ស អ្នកនាង ភិន សុដាលីស កំពុងកសាងប្រជាប្រិយភាពជាថ្មីឡើងវិញ បន្ទាប់ពីបញ្ហាស្នេហាបានប្រេះឆានារយៈពេលកន្លងមក។

ជាក់ស្ដែង ទោះជីិវិតគូររបស់អ្នកនាង ដូចជាមិនសមបំណងពិតមែន ក៏តារាហាយសូរូបនេះ ហាក់មិនខ្វល់ខ្វាយអ្វីបន្តិចសោះ ផ្ទុយទៅវិញនាង នៅតែបន្តលេចមុខលើទីផ្សារសិល្បៈ យ៉ាងជោគជ័យគួរឲ្យកត់សម្គាល់ទៀតផង។

ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ សម្រស់របស់អ្នកម្ដាយចាយរាង វ័យក្មេង ភិន សុដាលីស ដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នាប៉ុន្មានម៉ោងមុននេះវិញ ទើបធ្វើឲ្យទស្សនិកជន កាន់តែស្រឡាំងកាំងជាមួយសម្រស់នាងថែមទៀត។

ព្រោះប៉ុន្មានសន្លឹករបស់ ភិន សុដាលីស ជាមួយស្ទីលតុបតែងបែបនារីស៊ិចស៊ី ក្នុងឈុតពណ៌ក្រហមស្រស់លើកនេះ ពិតជាធ្វើឲ្យអ្នកនាង មានភាពទាក់ទាញ លេចធ្លោប្លែកខ្លាំង ហើយមើលយូរទៅ កាន់តែស្រស់ស្អាតមិនចាញ់តារាស្រីៗ ដែលនៅលីវ គ្មានស្វាមីប៉ុន្មាននោះទេ៕

តោះចង់ដឹងថា ដាលីស ស្អាតខ្លាំងប៉ុណ្ណាទស្សនារូបភាពទាំងអស់គ្នា៖

ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស